អ្នកចាត់ការ​ទូទៅ​បឹង​កេត រៀបរាប់​ពី​ការ​ផ្ទេរ​របស់ ចាន់ វឌ្ឍនាកា

  • 2019-01-17 02:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បាល់ទាត់​បឹងកេត បាន​បង្ហើប​ថា ក្លឹប​ PKNS ព្រម​ទាំង​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​ម៉ាឡេស៊ី និង​ថៃ បាន​ព្យាយាម​ទាក់ទង ចាន់ វឌ្ឍនាកា រហូត​មក មុន​កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពត​រូប​នេះ សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​ក្លឹប ​PKNS ដែល​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNCC កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩។

លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បាល់ទាត់​បឹងកេត និង ចាន់ វឌ្ឍនាកា
អ្នកចាត់ការ​ក្រុម​ជើងឯក​ក្របខណ្ឌ Metfone Cambodian League ៣​សម័យ​ឲ្យ​ដឹង​ដែរ​ថា មុន​ឈាន​ទៅ​ព្រម​ព្រៀង​គ្នា​លើ​ការ​ផ្ទេរ​ជា​ផ្លូវ​ការ ភាគី​ទាំង​សង​ខាង​បាន​ចំណាយ​ពេល​ចរចា​អស់​មួយ​ខែ​។

លោក បែ មករា ទម្លាយ​ឲ្យ​ដឹង​បែប​នេះ៖ «តាម​ពិត​ទៅ​ ក្រៅពី PKNS ក៏​មាន​ក្លឹប​មួយ​ចំនួន​នៅ​ម៉ាឡេស៊ី​ដូចគ្នា និង​នៅ​ថៃ ដែល​ទាក់ទង​ចង់​បាន​វឌ្ឍនាកា ប៉ុន្តែ​គេ​បាន​ជ្រើសរើស PKNS ដោយសារ​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ តែ​មិន​អាច​លម្អិត​ឲ្យ​ដឹង​ជាក់​លាក់​បាន​ទេ»។

ចាន់ វឌ្ឍនាកា

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​ចាន់ វឌ្ឍនាកា បាន​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​ម៉ាឡេស៊ី បន្ទាប់​ធ្លាប់​ចំណាយ​ពេល​ជើង​ទី​១​ នៅ​រដូវ​កាល២០១៨ ជាមួយ​ក្លឹប​ Pahang FA មុន​វិល​មក​បឹងកេត​វិញ​នៅ​ជើង​ទី​២ឆ្នាំ​ដដែល​៕

អត្ថបទទាក់ទង CV11 ឈ្នះ​កីឡាករ​សិង្ហបុរី ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​លេខ​៣ នៅ​លីគ​កំពូល​​ម៉ាឡេស៊ី​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;