ចាន់ វឌ្ឍនាកា ចាក​ចេញ​ទៅ​ម៉ាឡេស៊ី ថ្ងៃ​នេះ

  • 2019-01-17 03:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធនៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​​ក្លឹប​បាល់ទាត់​បឹងកេត ចាន់ វឌ្ឍនាកា​ បាន​​ចាកចេញ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី តាម​ជើងហោះហើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​​ភ្នំពេញ ដើម្បី​​ចុះ​កុងត្រា​ជាផ្លូវការ​ជាមួយ​ក្លឹប​បាល់ទាត់ PKNS ។ នេះ​បើ​យោង​តាម​ការបង្ហោះ​សារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់ វឌ្ឍនាកា នាព្រឹក​​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩​​នេះ។

ចាន់ វឌ្ឍនាកា បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​
នេះជាការ​​ចាកចេញ ជាលើក​ទី​ពីររ​បស់ វឌ្ឍនាកា ដើម្បី​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី ​បន្ទាប់ពី​ កីឡាករ​រូបនេះ ធ្លាប់​​ចូលរួមជាមួយ​ក្លឹប Pahang FA កាល​ពី​ជើង​ទី១ រដូវកាល​២០១៨ កន្លងទៅ​។ ការផ្ទេរ​របស់​កីឡាករ​រហស្សនាម CV11 ត្រូវ​បាន​ប្រកាស​​ជាផ្លូវការដោយ​ក្លឹប​បឹងកេត តាម​រយៈ​ពេល​វីដេអូ​អរគុណ​ វឌ្ឍនាកា ផ្ទេរ​ទៅ​កាន់​ក្លឹប PKNS កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​​២០១៩។

ចាន់ វឌ្ឍនាកា ដែល​មាន​ប្រភព​ពី​ខេត្តកំពត ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូបង្គោល​ក្លឹប PKNS គឺ​លោក Datuk K. Rajagobal បន្ទាប់ពី​លោក​សម្រេច​ចិត្ត​​ជ្រើសរើស​យក វឌ្ឍនាកា ដើម្​បីយកទៅ​បំពេញ​កូតា​កីឡា​ករ​អាស៊ាន សម្រាប់​រដូវកាល ២០១៩ខាងមុខ​។ ការ​សម្រេច​នេះ បន្ទាប់​ពី​លោក ប្រៀបធៀប​​ជម្រើស​ពីរ គឺ វឌ្ឍនាកា និងកីឡាករ​របស់​សិង្ហបុរី គឺ Gabriel Quak ។

សូម​រំឭក​​ថា PKNS ជា​ក្លឹប​ដែល​បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​លីគ​កំពូល​ម៉ាឡេស៊ី កាលពី​រដូវកាល​២០១៨ ដោយ​ឈរ​នៅ​លើ​ ក្លឹប​លេខ​៤​ Pahang FA ដែល​ជា​អតីត​ក្លឹប​ដែល ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​នៅ​ទីនោះ​។ ក៏ប៉ុន្តែ Pahang និង វឌ្ឍនាកា បាន​ចែក​ផ្លូវ​គ្នា​កាលពី​ពាក់​កណ្ដាល​រដូវ​កាល​២០១៨៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;