ធារី បង្ហាញចំណាប់អារម្មណ៍ ជុំវិញរឿង វឌ្ឍនាកា ទៅចូលរួមក្លឹបម៉ាឡេស៊ី
- 2019-01-18 09:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី បង្ហាញចំណាប់អារម្មណ៍ ជុំវិញរឿង វឌ្ឍនាកា ទៅចូលរួមក្លឹបម៉ាឡេស៊ី
ចន្លោះមិនឃើញ
ធារី ចន្ថាប៊ីន សមាជិករបស់ក្លឹបបាល់ទាត់ Terengganu បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ចំពោះដំណឹងវិលត្រឡប់មកកាន់ក្របខណ្ឌកំពូលម៉ាឡេស៊ី សាជាថ្មី របស់មិត្តរួមជាតិ ចាន់ វឌ្ឍនាកា ដែលទើបចូលរួមជាមួយក្លឹប PKNS សម្រាប់រដូវកាល ២០១៩ នេះ។ នេះបើតាមការចុះផ្សាយរបស់ CNCC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
ធារី បានរៀបរាប់ថា៖ «ខ្ញុំពិតជារីករាយចំពោះដំណឹងដ៏ល្អនេះ។ PKNS គឺជាក្លឹបដ៏ល្អសម្រាប់គាត់ (វឌ្ឍនាកា)។ គាត់នឹងសប្បាយចិត្ត ហើយនឹងបង្ហាញសមត្ថភាពរបស់គាត់ ឲ្យអ្នកទាំងអស់គ្នាឃើញ។ អ្វីដែលសំខាន់មួយទៀតនោះ គឺក្រុមរបស់យើង នឹងត្រូវប៉ះគ្នា នៅប្រកួតដំបូងរដូវកាលថ្មី»។
សូមជម្រាបថា ចាន់ វឌ្ឍនាកា បានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំខ្លួនចូលជាសមាជិកថ្មីរបស់ PKNS ។ កីឡាករដែលមានប្រភពពីខេត្តកំពតរូបនេះ ក៏ធ្លាប់ចូលរួមជាមួយក្លឹប Pahang នៅលីគកំពូលម៉ាឡេស៊ី កាលពីជើងទីមួយ រដូវកាល២០១៨ កន្លងទៅផងដែរ។
ដោយឡែក ធារី វិញ បានចូលរួមជាមួយក្លឹប Terengganu ដោយចុះកុងត្រារយៈពេល១រដូវកាល កាលពីឆ្នាំ២០១៨ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យក្រុមដែលទើបតែឡើងពីលីគលំដាប់ទី២ម៉ាឡេស៊ីនេះ បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Malaysia Cup ដែលពេលនោះ បានត្រឹមជើងឯករង ក្រោយចាញ់ក្លឹប Perak និងជួយឲ្យក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាងលីគកំពូលម៉ាឡេស៊ី។ ដោយសារការបង្ហាញខ្លួនដ៏ល្អពេញមួយរដូវកាល Terengganu បានសម្រេចចិត្តបន្តកុងត្រារយៈពេល ១រដូវកាលទៀត ឲ្យ ធារី រហូតដល់ចង់រដូវកាល២០១៩៕
អត្ថបទទាក់ទង
CV11 ឈ្នះកីឡាករសិង្ហបុរី ក្នុងការផ្ទេរទៅកាន់ក្លឹបលេខ៣ នៅលីគកំពូលម៉ាឡេស៊ី
អ្នកចាត់ការទូទៅបឹងកេត រៀបរាប់ពីការផ្ទេររបស់ ចាន់ វឌ្ឍនាកា