ខណ្ឌ​ដែល​ទើបបង្កើត​ថ្មី២ នៅ​រាជធានី​ភ្នំពេញ មាន​សង្កាត់​ណាខ្លះ?

  • 2019-01-28 01:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ខណ្ឌថ្មី​ចំនួន២ នៅ​រាជធានី​ភ្នំពេញ គឺខណ្ឌ​បឹង​កេងកង និង​ខណ្ឌកំបូល។

យោង​តាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ឱ្យដឹង​ថា ខណ្ឌ​បឹង​កេងកង ត្រូវ​បង្កើត​ឡើង​ដោយ​កាត់យក​សង្កាត់​ចំនួន០៧ ពី​ខណ្ឌចំការមន គឺ​សង្កាត់​បឹងកេងកេង១ សង្កាត់​បឹងកេងកេង២ សង្កាត់​បឹងកេងកេង៣ សង្កាត់​អូរឡាំពិច សង្កាត់​ទំនប់ទឹក សង្កាត់​ទួលស្វាយព្រៃ១ និង​សង្កាត់​ទួលស្វាយព្រៃ២។ ទីតាំង​សាលា​ខណ្ឌចំការមន ដែល​ស្ថិតនៅ​សង្កាត់​បឹងកេងកង​៣ ត្រូវផ្ទេរ​ទៅឱ្យ​សាលាខណ្ឌ​បឹងកេងកង។ ឯ​ទីតាំង​សាលា​ខណ្ឌ​ចំការមន ត្រូវស្ថិត​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់។

អនុក្រឹត្យ​បាន​បន្ត​ថា ខណ្ឌ​កំបូល​ត្រូវបង្កើត​ឡើង​ដោយ​កាត់យក​សង្កាត់​ចំនួន៦ ពី​ខណ្ឌពោធិសែនជ័យ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើងឆេះ​រទេះ សង្កាត់​បឹងធំ និង​កាត់​យក​សង្កាត់​ចំនួន១ ពី​ខណ្ឌដង្កោ គឺ​សង្កាត់​ប្រទះឡាង។ ទីតាំង​សាលា​ខណ្ឌកំបូល ត្រូវ​កំណត់​ដោយ​ប្រកាស​ក្រសួង​មហាផ្ទៃ៕

អត្ថបទទាក់ទង៖ កោះរ៉ុង ក្លាយ​ជាក្រុង ខណៈ​ភ្នំពេញ មាន​ខណ្ឌថ្មី២បន្ថែម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;