បាតុភូត El Nino ជាអ្វី?
- 2019-03-13 07:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុភូត El Nino ជាអ្វី?
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករឃើញថា បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និងតំបន់។ ដោយឡែកចំពោះកម្ពុជា នៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩នេះ នឹងបន្តទទួលរងឥទ្ធិពលបាតុភូត El Nino នេះ ក្នុងកម្រិត ៦០% និង ៤០% ទៀត ទទួលរងឥទ្ធិពលពីបាតុភូតអន្តរកាល (បាតុភូតដែលនៅចន្លោះរវាង El Nino និង La Nina)។
##តើបាតុភូត El Nino ជាអ្វី?
យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា បាតុភូត El Nino ជាកម្ដៅនៅប៉ែកខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសតាមបណ្ដោយខ្សែបន្ទាត់អេក្វាទ័រនៃផែនដី។ កម្ដៅនៃទឹកសមុទ្រនេះ បានបក់បោកមកកាន់ប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈខ្យល់ ដែលបង្កឲ្យសីតុណ្ហភាពទឹកសមុទ្រកើនឡើង នៅដែនសមុទ្រប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី។
យ៉ាងណាមិញ អំឡុងបាតុភូត El Nino នេះ ល្បឿនខ្យល់បក់បានថមថយ ឬ បក់បោកបញ្ច្រាសទិស ដែលធ្វើឲ្យទឹកសមុទ្រនៅទ្វីបអាមេរិកខាងត្បូង ឡើងកម្ដៅផងដែរ។
El Nino កើតឡើងរៀងរាល់ ២ឆ្នាំ ទៅ ៧ឆ្នាំម្ដង ជាមួយនឹងកម្រិតរបស់វាផ្សេងៗគ្នា ហើយទឹកសមុទ្រនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក អាចឡើងកម្ដៅក្ដៅជាងធម្មតា រហូតដល់ ៤អង្សារ។
El Nino ក៏បង្កឲ្យតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក (ទ្វីបអាស៊ី) ក្ដៅហួតហែង ជាងធម្មតាផងដែរ៕
អត្ថបទទាក់ទង សីតុណ្ហភាពនៅកម្ពុជា នឹងហក់ឡើងដល់ ៤២អង្សារសេ នៅខែមេសា និងឧសភាខាងមុខ