រដ្ឋមន្រ្ដីព័ត៌មាន ព្រមានបង្ហោះរូបថតមន្រ្ដី ដែលមានតែឈ្មោះបើកប្រាក់ខែ
- 2019-05-21 07:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្ដីព័ត៌មាន ព្រមានបង្ហោះរូបថតមន្រ្ដី ដែលមានតែឈ្មោះបើកប្រាក់ខែ
ចន្លោះមិនឃើញ
លោក ខៀវ កាញារីទ្ធ បានស្នើឲ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងព័ត៌មាន បញ្ជូនឈ្មោះ និងរូបថតមន្រ្ដីដែលមានតែឈ្មោះ តែបើកប្រាក់ខែ ដើម្បីឲ្យលោកបង្ហោះរូបមន្រ្ដីទាំងនោះ។
លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋានចំនួន ៥ គឺ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា៕
ចុចអាន៖ លោក ខៀវ កាញារីទ្ធ ប្រាប់ពីវិធីមួយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ