ម្ដងនេះ ចាន់ វឌ្ឍនាកា ចុះកុងត្រានៅបឹងកេត ដល់ទៅ ៣ឆ្នាំ ដោយសារហេតុផល ២
- 2019-06-12 06:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះ ចាន់ វឌ្ឍនាកា ចុះកុងត្រានៅបឹងកេត ដល់ទៅ ៣ឆ្នាំ ដោយសារហេតុផល ២
ចន្លោះមិនឃើញ
លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានឲ្យដឹងថា សុពលភាពកិច្ចសន្យាសម្រាប់ ចាន់ វឌ្ឍនាកា ក្នុងការវិលត្រលប់សាជាថ្មី មានរហូតដល់ទៅ ៣ឆ្នាំឯណោះ ព្រោះសាមីខ្លួនចង់តបស្នងដល់ទ្រនំចាស់ និងមានបំណងចង់រៀនបន្តផង។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នារសៀលថ្ងៃទី១២ ខែមិថុនានេះ។
លោកបានពន្យល់ប្រាប់ CNCC ថា៖ "ចិត្តគាត់ចង់លេងនៅក្នុងស្រុក អ៊ីចឹងយើងនឹងជួយជ្រោមជ្រែងគាត់ឲ្យជោគជ័យក្នុងអាជីពរបស់គាត់។ បើគាត់ចង់ត្រលប់ទៅក្រៅប្រទេស គឺជារឿងរបស់គាត់ តែដូចថាអ៊ីចឹង គាត់បានបដិសេធសំណើរបស់ Terengganu និងក្រុមមួយចំនួនទៀតពីប្រទេសថៃ ព្រោះគាត់ចង់លេងក្នុងស្រុកវិញ។ គាត់ថាគាត់ចង់តបស្នងក្លិប និងចង់រៀនបន្តផង”។
សូមបញ្ជាក់ថា ក្លឹបបឹងកេត បានប្រកាសពីការវិលត្រលប់របស់ចាន់ វឌ្ឍនាកា ដោយបង្ហោះវីដេអូ នាម៉ោង ១១:១១នាទីព្រឹក ថ្ងៃទី១២ ខែមិថុនានេះ។ ទស្សនាវីដេអូនោះ ខាងក្រោមនេះ៖
ចុចអាន៖ ចាន់ វឌ្ឍនាកា វិលរកទ្រនំចាស់វិញហើយ