ផ្លូវការ៖ ចាន់ វឌ្ឍនាកា វិល​រក​ទ្រនំ​ចាស់​វិញហើយ

  • 2019-06-12 04:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

កីឡាករ​ ចាន់ វឌ្ឍនាកា បាន​វិល​មក​កាន់​ក្លឹប​បឹងកេត​ នៅ​កម្ពុជា​វិញ​ហើយ ក្រោយ​ក្លឹប PKNS របស់​ម៉ាឡេស៊ី បញ្ចប់​កុងត្រាកាលពីថ្មីៗកន្លងទៅ។ នេះបើយោង​តាម​ការ​ប្រកាស​របស់​បឹងកេត នា​ថ្ងៃទី១២ ខែមិថុនានេះ។

ចាន់ វឌ្ឍនាកា ពេលលេង​នៅបឹងកេត នាពេលកន្លងមក

ក្លឹបបឹងកេត បាន​បង្ហោះ​វីដេអូ​​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវកា​របស់​ខ្លួន បង្ហាញ​ពី​ការ​វិល​ត្រលប់​របស់ចាន់ វឌ្ឍនាកា នៅ​វេលា​ម៉ោង ១១:១១នាទី ដោយ​សរសេរ​យ៉ាង​ខ្លី​នៅ​លើ​វីដេអូ​នោះថា 11:11 ដូច​លេខ​អាវ​ប្រចាំ​ត្រកូល​របស់​ខ្សែប្រយុទ្ធ​មុតស្រួច​រូបនេះ។

សូមទស្សនា​វីដេអូនោះ ដូចខាងក្រោម៖

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែល​កីឡាករ​មក​ពីខេត្ត​កំពត​រូបនេះ ចូល​លេង​នៅ​បឹងកេត។ លើកទី១ វឌ្ឍនាកា ផ្លាស់ពីស្វាយរៀង ចូលបឹងកេត ឆ្នាំ២០១២ ចំណែក​លើក​ទី២ វិល​ពី​ជប៉ុន ចូលបឹងកេតវិញ នាឆ្នាំ២០១៨៕

អត្ថបទ៖ ឈិន មិថុនា

;