លោក ដូណាល់ ត្រាំ នឹង​យក​រឿង​មហា​បាតុកម្ម​នៅ​ហុងកុង ទៅ​និយាយ​ជាមួយ​លោក ស៊ី ជិនពីង

  • 2019-06-17 04:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​លើក​យករឿង​មហាបាតុកម្ម​នៅ​ហុងកុង ទៅ​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ក្នុង​អំឡុងកិច្ចប្រជុំ​កំពូល G-20 ដែល​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន នា​ចុងខែ​មិថុនា​ខាងមុខ។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ AFP
លោក Pompeo បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុងឃើញ​នូវអ្វី​ដែល​កំពុង​កើតមាន​ឡើង​នៅ​ហុងកុង។ យើង​កំពុង​មើល​ប្រជាជន​ហុងកុង​និយាយ​ចេញអំពី​អ្វី​ដែល​ពួកគេ​បាន​វាយតម្លៃ»។
រូបថត៖ AFP

ជាមួយគ្នា​នោះ លោក Pompeo ក៏បាន​អះអាងដែរ​ថា លោក​ប្រធានាធិបតី​អាមេរិក គឺ​ជាអ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាង​ស្វាហាប់។

ថ្លែងកាលពី​សប្តាហ៍​មុន លោក ដូណាល់ ត្រាំ បាន​បង្ហាញក្តី​សង្ឃឹម​ថា បាតុករ​ដែល​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​បត្យាប័ន នឹង​ធ្វើការ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង៕

អត្ថបទ​ទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;