បាតុករ «សមុទ្រខ្មៅ» ឈានដល់ដំណាក់កាលទាមទារឱ្យមេដឹកនាំហុងកុង ចុះចេញពីតំណែងហើយ
- 2019-06-16 12:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុករ «សមុទ្រខ្មៅ» ឈានដល់ដំណាក់កាលទាមទារឱ្យមេដឹកនាំហុងកុង ចុះចេញពីតំណែងហើយ
ចន្លោះមិនឃើញ
ក្រុមបាតុករអាវខ្មៅរាប់ម៉ឺននាក់បានដង្ហែក្បួនតាមដងផ្លូវនៅកណ្តាលក្រុងហុងកុង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីទាមទារឱ្យមេដឹកនាំនៃតំបន់រដ្ឋបាលពិសេសនេះ ចុះចេញពីតំណែង បន្ទាប់ពីសេចក្តីព្រាងច្បាប់ «បត្យាប័ន» ត្រូវបានព្យួរ។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ម្សិលមិញ មេដឹកនាំហុងកុងដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំង គឺលោកស្រី Carrie Lam បានប្រកាសពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់បត្យាប័ន ដែលជាច្បាប់មួយអាចអនុញ្ញាតឱ្យបញ្ជូនមនុស្ស (អ្នកទោស) ទៅកាន់ចិនដីគោក ដើម្បីកាត់ទោស។ គម្រោងបង្កើតច្បាប់នេះ បានធ្វើឱ្យមានការរិះគន់ថា នឹងប៉ះពាល់ដល់ច្បាប់របស់ហុងកុង និងកិត្តិនាមលើឆាកអន្តរជាតិរបស់ក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ៕