ប្រវត្តិសង្ខេបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
- 2019-07-16 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសង្ខេបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
លោក ឃួង ស្រេង កើតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅភូមិរំលង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកមានភរិយាឈ្មោះ ជា ស៊ីណា និងមានកូនចំនួន ០៤នាក់ (កូនស្រី ០៣ នាក់ និងកូនប្រុស ០១ នាក់)។
ប្រវត្តិការសិក្សា
បន្ទាប់ពីរបបខ្មែរក្រហម លោកបានចាកចេញពីស្រុកកំណើត មករៀនសូត្រនៅភ្នំពេញ។
ឆ្នាំ១៩៨៧៖ បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ សន្ធរម៉ុក។
ឆ្នាំ១៩៨៨ - ១៩៩២៖ បញ្ចប់បរិញ្ញាប័ត្រវិស្វកម្ម នៅសាកលវិទ្យាល័យសហភាពសូវៀត។
ឆ្នាំ ១៩៩២ - ១៩៩៧៖ បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ឆ្នាំ ២០០២ - ២០០៤៖ បញ្ចប់ការសិក្សាសញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា។
២០០៤-២០០៧៖ សញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ
ប្រវត្តិការងារ៖
ខែមិថុនា ឆ្នាំ ២០១៧ – បច្ចុប្បន្ន៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី
២០១២ – ២០១៧៖ អភិបាលរងរាជធានីភ្នំពេញ
២០០៩ – ២០១២ : អភិបាលខណ្ឌសែនសុខ
២០០៨ – ២០០៩ : អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
១៩៩៩ – ២០០៨ : អភិបាលរងខណ្ឌទួលគោក
១៩៩៨ – ១៩៩៩ : មន្ត្រីសាលាខណ្ឌទួលគោក
ខែ មេសា ឆ្នាំ ១៩៩៨ : ថ្ងៃចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋ
ចុចអានអត្ថបទទាក់ទង៖
ប្រវត្តិសង្ខេបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលទើបចូលកាន់តំណែង
លោក គួច ចំរើន មានប្រវត្តិតស៊ូយ៉ាងណាខ្លះ មុនក្លាយជាអភិបាលខេត្ត?