ប្រវត្តិសង្ខេប​លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដែល​ទើប​ចូល​កាន់​តំណែង​

  • 2019-06-28 04:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ នឹង​ត្រូវ​​ចូលកាន់តំណែង​ជាអភិបាលខេត្តកំពង់ចាម នៅរសៀល​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ ជំនួស​លោក គួច ចំរើន ដែល​ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលខេត្តព្រះសីហនុ។

លោក អ៊ុន ចាន់ដា កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ១៩៧៦ នៅភូមិចំរេះ ឃុំគោល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រវត្តិសិក្សា៖

  • នៅឆ្នាំ១៩៩៤ បញ្ចប់ការសិក្សាមធ្យមសិក្សាកម្រិត II

  • នៅឆ្នាំ១៩៩៩ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

  • នៅឆ្នាំ២០០០ គ្រូមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាស្ថានជាតិអប់រំ

  • នៅឆ្នាំ២០០៦ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

  • នៅឆ្នាំ២០១៤ ជាកម្មសិក្សាការីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល

  • នៅឆ្នាំ២០១៦ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល ។

ប្រវត្តិការងារ៖

  • ពីឆ្នាំ២០០០-២០០៣ គ្រូមធ្យមសិក្សាទុតិយភូមិ នៅ​វិទ្យាល័យវិទ្យាល័យពាមរក៍។

  • ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១១ ជាប្រធានផ្នែកកាត់បន្ថយភាពក្រីក្រនៅទីស្ដីការគណៈរដ្ឋមន្ត្រី

  • ពីខែកក្កដា ឆ្នាំ២០១១ ដល់ខែកក្កដា ឆ្នាំ២០១៦ ជាអភិបាលរង​ ខេត្តព្រះវិហារ

  • ពីខែសីហាឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ ជា​អភិបាលខេត្តព្រះវិហារ

  • បច្ចុប្បន្ន ជា​អភិបាលខេត្ត​កំពង់ចាម។

សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ៥ (ឆ្នាំ២០១៧)។

ចុចអាន៖ អភិបាល​ខេត្ត​​វ័យក្មេងជាងគេ ទាំង ៥រូប

អត្ថបទ៖ សោភា

អត្ថបទថ្មី
;