លោក គួច ចំរើន មាន​ប្រវត្តិ​តស៊ូយ៉ាងណាខ្លះ មុនក្លាយ​ជា​អភិបាល​ខេត្ត?

  • 2019-06-24 08:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គួច ចំរើន បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កំពង់ចាម ហើយដែល​ទំនងនឹង​អាចក្លាយជា​អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រវត្តិ​តស៊ូ​​យ៉ាងណាខ្លះ មុនឡើង​កាន់​តំណែង​នេះ?

​លោក​ គួច ចំរើន​ ( Kuoch Chamroeun)​ កើត​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២ នៅ​ភូមិ​តាព​រ័​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប។

​​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ លោក​គួច ចំរើន ដែល​ស្ថិតនៅក្នុង​វ​យ័​កុមារ​នៅឡើយ​បាន​ចូលរៀន​ថ្នាក់ដំបូង​ក្រោមផ្ទះ​មួយ​​នៅក្នុង​ភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ចូលដល់​ថ្នាក់​ទី​២ បាន​ទៅ​រៀន​នៅ​សាលា​គំរូ​កំពង់ក្តី​បន្ទាប់មក​បាន​​បន្ត​ការសិក្សា​រហូតដល់​ចប់​ចំណេះដឹង​ទូទៅ​នៅ​សាលា​១០​មករា​សៀមរាប​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​១៩៨៩​។​

​​នៅ​ឆ្នាំ​១៩៩០ លោក បាន​ចូលរៀន​នៅ​មហា​វិទ្យា​ល​យ័​បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម ក្រោយមក​នៅ​ថ្ងៃ​២៨​ខែមីនា​ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បញ្ចប់​នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​១៩៩៧ ដោយ​ទទួលបាន​បរិ​ញ្ញា​​ប័​ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទទួល​​បាន​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០០៧​។​

​លោក​ គួច ចំរើន អាច​ប្រើប្រាស់​បាន​នូវ​ភាសា​អង់គ្លេស​និង​វៀតណាម​។ ក្រៅពី​ការសិក្សា​នៅតាម​មហា​វិទ្យា​ល​យ័ និង​សាកល​វិទ្យា​ល​យ័ លោក​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​និង​វគ្គ​សិក្សា​ខ្លីៗ កម្រិត​វិ​ញ្ញាប​ន​ប័ត្រ ពី​អង្គការ​JICA​លើ​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​នៅ​​ប្រទេស​ជប៉ុន ឆ្នាំ​២០០០ ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លើ​ផ្នែក​ច្បាប់​ភូមិបាល ,​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​ប​ត្តិ​ការ​និង​សន្តិភាព​លើ​ផ្នែក​ហ្វឹកហ្វឺន​ទំនាក់ទំនង​អន្តរជាតិ ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ការងាររដ្ឋបាល​សម្រាប់​មន្ត្រីខេត្ត​​ក្រុង ពី UNIVERSITY OF SANFRANCISCO លើ​ច្បាប់បោះឆ្នោត​,​ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ផ្នែក​អភិ​បា​​ល​កិច្ច​ល្អ និង​ទទួលបាន​វិ​ញ្ញាប​នប​ត្រ័​ពី​សាលាក្រុង​ភ្នំពេញ​លើ​ការងាររដ្ឋបាល​។​

​​ក្រោយពេល​បញ្ចប់​ការសិក្សា​ចំណេះដឹង​ទូទៅ​ហើយ លោក​គួច ចំរើន​បាន​និយាយប្រាប់​រស្មី​កម្ពុជា​ថា ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​ជា​កង​ទ​ព័ នៅ​យោធា​ខេត្តសៀមរាប​ថ្ងៃ​២៨​ខែមិថុនា​ឆ្នាំ​១៩៨៩​មិនមែន​ថ្ងៃទី​១៥​កញ្ញា​១៩៨៩​ទេ​។​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​១៩៨៩​សរសេរ​ច្រឡំ​ដោយ​​អ្នកធ្វើ​ជំរឿន​នៅ​ឆ្នាំ​២០០០​ហើយ​មិនបាន​កែ​ក៏​ប្រើ​រហូតដល់​សព្វថ្ងៃ ។ ពេលធ្វើ​ជា​កង​ទ​ព័​នៅ​ខេត្តសៀមរាប មាន​តួនាទី​ជា​ប្រធាន​ខ​នៃ​កា​រិ​យា​ល​យ័​កំណែន​យោធា​ខេត្ត ។ នៅ​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​១៩៨៩ ត្រូវបាន​អង្គភាព​បញ្ជូនទៅ​រៀន​នៅ​សាលា​វប្បធម៌​កង​ទ​ព័​ស្វាយ​រលំ ខេត្តកណ្តាល​។ នៅ​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​១៩៩០​ដល់​ថ្ងៃទី​២៨​មីនាឆ្នាំ​១៩៩១ មាន​តួនាទី​ជា​ប្រធាន​ខ នៅ​សាលា​វប្បធម៌​កង​ទ​ព័​។​

​​លោក​បាន​អោយដឹងទៀតថា​ដោយសារ​ខ្ញុំ​មាន​សញ្ញាប័ត្រ​បញ្ចប់​ការសិក្សា​ចំណេះដឹង​ទូទៅ​ក្រសួងការពារជាតិ​បានជ្រើសរើស​យក​រូបខ្ញុំ​​អោយទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​បច្ចេកទេស​កងទ័ព​ប្រទេស​វៀតណាម រយៈពេល​មួយឆ្នាំ​(១៩៩០) និង​បន្ទាប់ពី​មាន​កិច្ច​ព្រម​​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួចមក កង​ទ​ព័​ដែល​បាន​បញ្ជូនទៅ​រៀន​នៅ​បរទេស​ទាំងអស់​ត្រូវបាន​ក្រសួងការពារជាតិ​ហៅ​អោយ​ត្រឡប់​ចូលមក​ស្រុក​វិញ​នៅ​ឆ្នាំ​១៩៩១​។​

​​ពេល​ត្រឡប់​ចូល​ស្រុក​វិញ​លោក​គួច ចំរើន​បាន​ចូលទៅ​នៅ​អង្គភាព​ង​៧០(​ដេ​អិន​)​និង បាន​ស្នាក់នៅ​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី នៅ​សាលា​យោធា​ឬ​ស្សី​កែវ​ហើយ​បាន​បន្តទៅ​នៅក្នុង​កងពល​លេខ​៧ (​ឧ​ត្ត​ង្គ​) រហូតដល់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​១៩៩៣​ក្រសួងការពារជាតិ​​បានស្នើ​ទៅ​ក្រសួង​អប់រំ​អោយជួយ​បើក​សាលា​បណ្តុះបណ្តាល​ដល់​នាយទាហាន​ដែល​រៀន​មិនទាន់​ចប់​មកពី​បរទេស​អោយបាន​រៀន​​បន្ត​ដល់​ចប់ ។ ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​នៅពេលនោះ មិនទាន់មាន​សាលា​បច្ចេកទេស​(​រថក្រោះ​)​កង​ទ​ព័​នៅឡើយ លោក​ក៏​ត្រូវបាន​​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​សេដ្ឋកិច្ច​ដល់​ចប់ ហើយក៏​ផ្ទេរ​ក្របខណ្ឌ​ចេញពី​ក្រសួងការពារជាតិ​ទៅ​ក្រសួងមហាផ្ទៃ និង​មក​បម្រើ​ការងារ​នៅ​​សាលាក្រុង​ភ្នំពេញ​។​​

ក្នុងពេល​បម្រើការ​ងារ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​១៩៩៨​ដល់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩ លោក​គួច ចំរើន​ជា​បុគ្គលិក​ចាត់តាំង​សាលា​​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពីថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩​ដល់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤ ជា​អភិបាលរង​ខណ្ឌចំការមន​។​ពីថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤​ដល់​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ជា​អភិបាលខណ្ឌ​មាន​ជ​យ័ ។​ពីថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤​ដល់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ ជា​អភិបាល​ខណ្ឌដូនពេញ​។​ពីថ្ងៃ​ទី​០១​ខែធ្នូ​ឆ្នាំ ២០១៦​ដល់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧ ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួងមហាផ្ទៃ​​ហើយនឹង​បច្ចុប្បន្ន ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​​

លោក​ គួច ចំរើន មាន​ភរិយា​ឈ្មោះ អ៊ូ ធីតា​ពៅ កើត​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​១៩៨៤ មានមុខរ​បរជា​មេធាវី ស្នាក់​នៅផ្ទះ​លេ​១៤ ផ្លូវ​លេខ​៤៤៦ ភូមិ​៥​សង្កាត់​ទួល​ទំពូង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​មានកូន​ប្រុស​បីនាក់ ឈ្មោះ​គួច ចំរើន​រដ្ឋ , គួច ចំរើន​ជាតិ និង គួច​ចំរើន​ភព អ្នក​ទាំងបី​កំពុង​សិក្សា​។​​

លោក​គួច ចំរើន មាន​ឪពុក​បង្កើត​ឈ្មោះ គួច ណាំ​ហេង ដែល​បានទទួល​មរណកាល​ក្នុង​របប​ប៉ុលពត ។ មាន​ម្តាយបង្កើត​ឈ្មោះ​សុខ ឈាង កើត​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​១៩៤៤ នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​។​​

លោក​គួច ចំរើន ជា​កូន​ទី​៤ នៃ​បងប្អូន​ទាំង​៥​នាក់​។​​

កាល​ក្នុង​របប​ប៉ុលពត​លោក​គួច ចំរើន ស្ថិតក្នុង​វ​យ័​កុមារភាព​នៅឡើយ​ដោយ​រស់នៅ​ភូមិ​តាព​រ័​លើ ឃុំ​ពង្រ​ក្រោម​ដែលជា​ទី​កំណើត​​របស់លោក​រហូតដល់​ឆ្នាំ​១៩៧៨ ទើប​គេ​ចាប់ផ្តើម​ប្រើ​អោយជួយ​ធ្វើ​ការងារ​ដូចជា​កុមារ​ដទៃទៀត​ដែរ​។​​

នៅពេល​សួរថា​ហេតុ​អី​បានជា​អ្នកខ្លះ​ហៅ​ឈ្មោះ​លោ​កថា​ប៉េ​៥(P5) លោក​គួច ចំរើន បាន​ដំណាល​ថា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ UNTAC នៅ​ភ្នំពេញ​មាន​ចលនា​យុវជន​ជាច្រើន​ក្រុម​បម្រើអោយ​គណបក្សនយោបាយ​ផ្សេងៗ​គ្នា​។​ដោយ​​មើលឃើញ​ការទទួលខុសត្រូវ​ខ្ពស់​ខាង​នយោបាយ​របស់​សម្តេច​ហ៊ុនសែន​សហនាយករដ្ឋមន្ត្រី​នាពេលនោះ ខ្ញុំ​រួម​ជាមួយនឹង​មេដឹកនាំ​និស្សិត​​តាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា​សម្រេច​ចូលរួម​ក្នុង​ក្រុមយុវជន​បក្ស​ប្រជាជន​កម្ពុជា ដោយ​រក​គ្រប់​វិធី​ដើម្បី​បាន​ចូលជួប​សម្តេច​​សហនាយករដ្ឋមន្ត្រី បន្ទាប់ពី​ប្រមូលផ្តុំ​មេក្រុម​និស្សិត​នៅតាម​មហា​វិទ្យា​ល​យ័​និង​សាកល​វិទ្យា​ល​យ័​នានា​មក​ចងក្រង​ជា​ក្រុម​បាន​ហើយ ក្នុង​គោលបំណង សុំ​ការណែនាំ​និង​តម្រង់ទិស​និស្សិត​ពីស​ម្តេច​។​​

លោក​បាន​និយាយទៀតថា​ពេល​ចងក្រង​បានជា​ក្រុម​ហើយ នៅ​ឆ្នាំ​១៩៩៥ ដែល​កាលនោះ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ទី​២​បានអនុញ្ញាត​អោយ​ក្រុមនិស្សិត​ដែលមាន​គ្នា​ចំនួន​២២​នាក់ ចូលជួប​សំណេះសំណាល​នៅ​ភូមិគ្រឹះ​វិមានឯករាជ្យ​។​ពេលនោះ​សម្តេច​បាន​ប្រសិទ្ធិ​នាម​ក្រុម​​និស្សិត​នេះ​ថា​ជា​ក្រុម​២២ ។ សម្តេច​បានប្រគល់​ក្រុម​នេះ​អោយទៅ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម​ជា សុផារ៉ា អភិបាលរង​ទី​១​នៃ​រាជធានី​ភ្នំពេញ​ជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​។​​

លោក​បាន​បន្ថែមទៀតថា នៅ​គណបក្ស​ប្រជាជន​ក្រុងភ្នំពេញ​កាលនោះ​មាន​ច្រើន​ក្រុម​និង​ធ្វើ​ការងារ​ផ្សេងៗ​គ្នា​ហើយ​ដើម្បី​ងាយស្រួល​​ធ្វើការ​ទំនាក់ទំនង​គ្នា​តាម​វិទ្យុទាក់ទង ក្រុម​២២​ក៏បាន​ដាក់​រហ​ស័​នាម​អោយ​គ្រប់គ្នា ដោយ​អក្សរ​ប៉េ​គឺ​ចាប់ពី​ប៉េ​១​ឡើង​ដោយ​ខ្ញុំ​មាន​​រហ​ស័​នាម​ប៉េ​៥ ឯកឧត្តម​ឃួ​ង​ស្រេង​ប៉េ​៧ ។ រហ​ស័​នាម​នេះ​បាន​ប្រើប្រាស់​រហូតដល់​សព្វថ្ងៃ តែ​ប្រជាពលរដ្ឋ​ទូទៅ​មិនបាន​ស្គាល់ឈ្មោះ​នេះ​​ទេ គឺមាន​តែម​ន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ប៉ុណ្ណោះ ដែល​បាន​ស្គាល់​រហស់នាម​នេះ​ច្បាស់​៕

ប្រភព៖ រស្មីកម្ពុជា

;