ប៉ាគីអៅ បំបាក់ធ្មុង​អ្នកប្រដាល់​អាមេរិក យកខ្សែ​ក្រវាត់មួយទៀត

  • 2019-07-21 05:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Keith Thurman អ្នកប្រដាល់​​អាមេរិក​ដែល​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ ឬស្មើ ​ក្នុង​ការ​​ប្រឡូក​ប្រដាល់​សាកល​អាជីព ១២ឆ្នាំមក​នេះ ត្រូវ​បាន​​ស្គាល់​ពាក្យ​ថា​ចាញ់​ក្រោម​​កណ្ដាប់​ដៃ​របស់​អ្នកប្រដាល់​ហ្វីលីពីន Manny Pacquiao។

​​​ក្រោយ​​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន ១២ ទឹក​រួច​មក Manny Pacquiao អាច​ដណ្ដើម​បាន​ខ្សែ​ក្រវាត់ WBA Welterweight ពី​អ្នក​ប្រដាល់​អាមេរិក​ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។

គួរ​ដឹង​ថា​ Keith Thurman ​ធ្លាប់​​ប្រកួត ៣០ដង ឈ្នះ ២៩ដង និង​ទុកជា​មោឃៈ (no contest) ម្ដង។ ក្នុង​ចំណោម​ជ័យ​ជម្នះ​ទាំង ២៩ដង​នោះ គឺ​មាន ២២ដង​ហើយ ដែល​កីឡាករ​កម្ពស់ ១,៧០ម៉ែត្ររូបនេះ អាច​វាយ​គូប្រកួត​ឲ្យ​សន្លប់៕

ចុចអាន ៖ អ្នកប្រដាល់​ដែល​​ប៉ាគីអៅ ត្រៀម​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​ថ្ងៃអាទិត្យ​នេះ មិន​ដែល​ស្គាល់​ពាក្យថាចាញ់ ឬស្មើ​នោះទេ

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;