អ្នកប្រដាល់​ដែល​​ប៉ាគីអៅ ត្រៀម​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​ថ្ងៃអាទិត្យ​នេះ មិន​ដែល​ស្គាល់​ពាក្យថាចាញ់ ឬស្មើ​នោះទេ

  • 2019-07-17 03:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keith Thurman ដែល​ជា​គូប្រកួត​របស់​អ្នកប្រដាល់​ហ្វីលីពីន Manny Pacquiao នា​ព្រឹក​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ គឺ​ជា​អ្នកប្រដាល់​អាមេរិកាំង ដែល​ប្រឡូក​ក្នុង​ប្រដាល់​សាកល​អាជីព ១២ឆ្នាំមកហើយ។ កីឡាករ​រូបនេះ មិន​ធ្លាប់​ចាញ់ ឬស្មើ​នោះទេ ពោល​គឺ​ប្រកួត ៣០ដង ឈ្នះ ២៩ដង និងទុកជា​មោឃៈ (no contest) ម្ដង។ ក្នុងចំណោម​ជ័យជម្នះទាំង ២៩ដង​នោះ គឺមាន ២២ដង​ហើយ ដែល​កីឡាករ​កម្ពស់ ១,៧០ម៉ែត្ររូបនេះ អាច​វាយ​គូប្រកួត​ឲ្យ​សន្លប់។

ចំណុចខ្លាំងរបស់ Keith គឺ​កណ្ដាប់​ដៃ​ដ៏ធ្ងន់។ អ្នកប្រដាល់​វ័យ ៣០ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជា​កីឡាករ​ដែល​មាន​កណ្ដាប់​ធ្ងន់​ជាងគេ​មួយរូប ក្នុង​ប្រភេទទម្ងន់ Welterweight (ជាង ៦៦គីឡូក្រាម) រហូត​ទទួល​បាន​រហស្សនាមថា "One Time"។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាករ​រូបនេះ បាន​ឈ្នះ​ខ្សែក្រវាត់ WBA Welterweight តាំងតែពីឆ្នាំ ២០១៥ មក​ម្ល៉េះ (ឡើងជា WBA Super Welterweight ឆ្នាំ២០១៧) ដោយ​ពុំទាន់​មាន​កីឡាករ​ណា​អាច​ដណ្ដើម​បានឡើយ។ កីឡាករ​ជាច្រើន ដែល​បាន​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ ពី Keith Thurman ប៉ុន្តែ​សុទ្ធតែ​រង​បរាជ័យ ដែលមានដូចជា Luis Collazo, Shawn Porter, Danny García និង Josesito López ជាដើម។

កីឡាករ​បន្ទាប់ ដែលត្រូវ​ចូល​មក​ដណ្ដើម​ខ្សែក្រវាត់​នេះ គឺអ្នកប្រដាល់​វ័យ ៤០ឆ្នាំ Manny Pacquiao។ អ្នកប្រដាល់​កម្ពស់ ១,៦៨ម៉ែត្ររូបនេះ ធ្លាប់ប្រកួត ៧០ដង (ឈ្នះ ៦១ ចាញ់៧ និងស្មើ ២)។ ប្រកួតចុងក្រោយ ឈ្នះ​អ្នកប្រដាល់​អាមេរិក Adrien Broner ដោយពិន្ទុជា​ឯកច្ឆ័ន្ទ ការពារ​ខ្សែក្រវាត់ WBA (Regular) welterweigh បានសម្រេច។

តើ​ Pacquiao អាច​ដណ្ដើម​ខ្សែក្រវាត់ WBA (Super) welterweight ពី Thurman បានដែរឬទេ? ការប្រកួតធ្វើឡើងនៅសង្វៀន MGM Grand Garden Arena នៅ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នា​ព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា៕

អត្ថបទ៖ ឈិន មិថុនា

;