រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ជប៉ុន​វិនិយោគ ផលិត​គ្រឿង​បង្គំ​កង់ នៅ​កម្ពុជា

  • 2019-08-20 09:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យ ឯកអគ្គរាជទូត​ជប៉ុន បាន​ចប់​អា​ណាត់​នៅ​កម្ពុជា លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ជួយ​កៀង​គរ​វិនិយោគិន​ពី​ប្រទេសជប៉ុន មក​បណ្ដាក់​ទុន​លើ​ការ​ផលិត​គ្រឿង​បង្គុំ និង​សម្ភារ​ទោចក្រយាន ដើម្បី​លើក​ស្ទួយ​ឧស្សាហកម្ម​កម្មន្តសាល និង​ជំរុញ​ការនាំចេញផលិតផលសម្រេច ទៅ​កាន់ទីផ្សារអន្តរជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​ឯកអគ្គរាជទូតជប៉ុន លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ដែល​បានចប់អាណត្តិ
សំណើរនេះបាន​ធ្វើ​ឡើងនៅ​ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​រវាង លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរាជទូតជប៉ុន ដែល​បានចប់អាណត្តិ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែសីហា។ លោក ក៏បាន​ប្រាប់​ដល់​ជប៉ុន​ អំពី​កំណែ​ទម្រង់ និង​វិធានការ​សម្រួល​ពាណិជ្ជកម្ម ដែល​ដាក់​ចេញ​ដោយ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រម​ទាំង​ឱកាស​ធុរកិច្ច ដែល​វិនិយោគិន​ជប៉ុន​អាច​កើប​យកប្រាក់ចំណេញពីការផលិត និង​នាំ​ចេញ​ទៅកាន់​ប្រទេស​ទីបី។

លោក ក៏​បាន​បន្ថែម​ទៀតថា «កម្ពុជា គឺ​ជា​ប្រទេស​នាំចេញកង់​ធំ​បំផុត​លំដាប់​ទី ២ ក្នុងពិភពលោក ទៅ​កាន់​ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និង​គ្រឿង​បង្គុំមួយចំនួន ត្រូវ​នាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះ​បើ​សិន​មាន​ក្រុមហ៊ុន​ផលិតកង់​ដូចជា Shimano មក​វិនិយោគ​លើ​ឧស្សាហកម្មនេះ គឺ​ពិត​ជា​រឿង​ប្រ​សើរ​បំផុត ព្រោះ​ថា​យើង​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច ដូច​បាន​កំណត់​នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ២០១៥-២០២៥»៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;