ផ្លូវតែមួយគត់ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ ត្រូវបានដាច់ដោយទឹកជំនន់
- 2019-09-11 07:14:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវតែមួយគត់ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ ត្រូវបានដាច់ដោយទឹកជំនន់
ចន្លោះមិនឃើញ
កំណាត់ផ្លូវកំណាតផ្លូវជាតិលេខ 50Cដែលភ្ជាប់ពេលឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ភូមិ ឃុំ ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយកាលពីយប់ថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩ ដោយសារស្ថានភាពកម្ពស់ទឹកជំនន់ឡើងខ្លាំង ដែលធ្វើអោយកាត់ផ្ដាច់ដោយកន្លែងៗ ។
ជាមួយគ្នានេះអាជ្ញាធរក៏ស្រុកកំពង់លែងក៏បានប្រញ្ញាប់ធ្វើសេចក្តីជូនដំណឹងពីការផ្អាកការធ្វើដំណើចរាចរណ៍តាមផ្លូវនេះជាបណ្ដោះអាសន្ន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងការចរាចរចាប់ពីចាប់ថ្ងៃទី ១០ខែកញ្ញានេះតទៅ។
លោក ចេងចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានអោយដឹងនៅព្រឹកថ្ងៃទី ១១ ខែ កញ្ញា នេះថាកំណាត់ផ្លូវជាតិដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងទៅក្រុងស្ទឹងសែនខេត្តកំពង់ធំចំងាយប្រមាណជាង ៤០គីឡូត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ ដោយសារតែស្ថានភាពទឹកជំនន់។
លោកបានបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងជន់លិចមានប្រហែលជាង ៦ គីឡូម៉ែត្រដោយដាច់ជា កង់ជាកង់មានជ្រៅមានរាក់ដែលធ្វើឲ្យអ្នកដំណើរមិនអាចធ្វើដំណើរបានឡើយបច្ចុប្បន្នសូម្បីតែម៉ូតូក៏ស្ទើរតែបើកមិនរួចផង។ លោកបន្តថា កំណាត់ផ្លូវនេះចាប់ផ្ដើមកាត់ផ្ដាច់នៅយប់ថ្ងៃទី ១០ ខែកញ្ញានិងបន្តរហូតមកដល់ពេលនេះកាន់តែទឹកឡើងខ្ពស់បន្ថែមទៀត។
អាស្រ័យហេតុនេះហើយក្នុងនាមអាជ្ញាធរស្រុកកំពង់លែងលោកសំណូមពរប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់សូមកុំធ្វើដំណើរកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំឬពីកំពង់ធំមកកំពង់ឆ្នាំងបន្តទៀតព្រោះនាំឱ្យខាតពេលវេលាដោយសារតែទៅដល់ចំណុចខាងលើមិនអាចបន្តទៅមុខបាន។ ម្យ៉ាងវិញទៀតដើម្បីធានាបានផ្លូវថ្នល់ប្រើប្រាស់យូរអង្វែងលោកក៏បានសំណូម ពរដល់រថយន្តធុនធំនៅពេលទឹកស្រកមិនទាន់ឲ្យបើកឆ្លងកាត់នៅឡើយទេលុះត្រាតែដីនោះរឹងឡើងវិញ៕
ចុចអាន៖