គិត​ត្រឹម ៨ខែ​ឆ្នាំ ២០១៩ ចំណូល​ពន្ធ​ដារ ទទួល​បាន​ជាង ១,៩ពាន់​លាន​ដុល្លារ

  • 2019-09-13 07:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានពន្ធដារ​បាន​បង្ហាញ​ថា ចំណូលពន្ធ-អាករ​ដែល​អគ្គនាយកដ្ឋាន​ប្រមូលបាន​ក្នុង​ខែ​សីហា ឆ្នាំ ២០១៩ មានចំនួន ៨៦១,៧៩ ប៊ីលានរៀល (ប្រមាណជា ២១៥,៤៥ លានដុល្លារ អាមេរិក) ស្មើនឹង​៩,៤១% នៃ​ផែន​ការ​ប្រចាំឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩។

បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០១៨ ឃើញថាកើនឡើងចំនួន ២៧៤,១៦ ប៊ីលានរៀល (ប្រមាណជា ៦៨,៥៤ លានដុល្លារអាមេរិក) ស្មើនឹង ៤៦,៦៦%។ សម្រាប់​រយៈពេល ០៨ ខែ ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ប្រមូល​បាន មានចំនួន ៧ ៨១០,៥៦ ប៊ីលានរៀល (ប្រមាណ ១ ៩៥២,៦៤ លានដុល្លារអាមេរិក) ស្មើនឹង ៨៥,៣៣% នៃផែនការប្រចាំឆ្នាំ។

ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករ សម្រាប់ រយៈ​ពេល ០៨ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ១ ៧៩៧,៣៧ ប៊ីលានរៀល (ប្រមាណជា ៤៤៩,៣៤ លាន​ដុល្លារ​អាមេរិក) ស្មើនឹង ២៩.៨៩%។ ជារួម សម្រាប់រយៈ ០៨ខែ ឆ្នាំ២០១៩ នេះ ប្រភេទពន្ធសំខាន់ៗ បាន​បន្ត​រក្សា​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ២០១៨ ក្នុងនោះពន្ធលើប្រាក់ចំណូលកើន ២៥,​៨៩%, អាករពិសេសកើន ២៦,៦១%, ពន្ធលើប្រាក់បៀវត្សកើន ១៦,១២%, និង​ពន្ធ​ប្រថាប់​ត្រា​លើ​អចលនទ្រព្យកើន ៦០,១៨%៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;