កម្ពុជា សម្រេចទិញភ្លើងពីឡាវក្នុងតម្លៃជិត ៥ពាន់លានដុល្លារ សម្រាប់រយៈពេល ៣០ឆ្នាំ
- 2019-09-12 06:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា សម្រេចទិញភ្លើងពីឡាវក្នុងតម្លៃជិត ៥ពាន់លានដុល្លារ សម្រាប់រយៈពេល ៣០ឆ្នាំ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ មកពីរោងចក្រចំនួនពីរកន្លែង ដែលត្រូវផ្គត់ផ្គង់ថាមពលអគ្គិសនីផ្តាច់មុខមកកម្ពុជាតែមួយគត់ ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
គម្រោងវិនិយោគនេះ មានទំហំទុនសរុប ៤៩៧០លានដុល្លារ និងមានអាណត្តិនៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនីរយៈពេល ៣០ឆ្នាំ។
ចំពោះអានុភាព ក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED អាចបញ្ចេញបានចំនួន ៦០០មេហ្គាវ៉ាត់ និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED អាចបញ្ចេញបានចំនួន ១៨០០មេហ្គាវ៉ាត់។ ក្រុមហ៊ុនទាំង២នេះ ទទួលបានសម្បទានធ្វើការអភិវឌ្ឍអណ្តូងរ៉ែធ្យូងថ្ម និងរោងចក្រផលិតអគ្គិសនីពីរដ្ឋាភិបាលប្រទេសឡាវ។
១.ទទួលបានថ្លៃអគ្គិសនីទាបធៀបនឹងបណ្តារោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មផ្សេងទៀតនៅកម្ពុជា និងមានថ្លៃថេរ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃអគ្គិសនី
២.ទទួលបានលក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងទាំងពីរមានលក្ខណៈប្រសើរជាងកិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក
៣. ជួយកាត់បន្ថយការទិញថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់នាំចូលពីប្រទេសថៃ និងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន
៤. ធានាបានការផ្គត់ផ្គង់ថាមពលបន្ថែមដល់ប្រព័ន្ធអគ្គិសនីជាតិឱ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំង
៥.នាំមកនូវចំណេះដឹង និងការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតអគ្គិសនីកម្ពុជា តាមរយៈការសិក្សានៅរោងចក្រអគ្គិសនីផ្ទាល់
៦. ផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលថ្មីបន្ថែមទៀតដែលអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចទិញថាមពលដែលមានតម្លៃទាបសមរម្យពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាគខាងត្បូងនៃប្រទេសឡាវ
៧. មិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេស៕