អាន​ហើយ​ក្តៅចិត្តពេក! ប្រធានាធិបតី​តួកគី បោះចោល​សំបុត្រ​លោកត្រាំ ក្នុង​ធុង​សំរាម

  • 2019-10-18 02:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី បាន​បោះចោល​សំបុត្រ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងធុង​សំរាម។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់ BBC កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩។

ក្នុង​សំបុត្រ​ដែលលោកត្រាំផ្ញើឱ្យប្រធានាធិបតីតួកគី ចុះ​កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩  គឺ​មានការសរសេរ​ស្តីបន្ទោសធ្ងន់ៗ មិនតែ​ប៉ុណ្ណោះ​លោកត្រាំ​បាន​ប្រើពាក្យ​មិនសមរម្យ​ទៀតផង ពាក់ព័ន្ធនឹង​ការវាយប្រហាររបស់កងទ័ពតួកគី ទៅលើក្រុមឃឺដ។

ចុចអាន​បន្ថែម៖ ឃើញ​សំបុត្រ​របស់​លោកត្រាំ​ហើយ ប្រធានាធិបតី​តួកគី នឹង​ចុកចាប់

លោក​ ដូណាល់ ត្រាំ តែង​តែ​អំពាវនាវ​កុំឱ្យតួកគី វាយលុកទៅកង​កម្លាំងឃឺដ តែប្រធានាធិបតីតួកគី មិន​ខ្វល់នឹង​សំណើនេះឡើយ។ បច្ចុប្បន្ន អនុប្រធានាធិបតី​អាមេរិក លោក Mike Pence កំពុងស្ថិតនៅក្រុងអង់ការ៉ា ប្រទេស​តួកគី ហើយ​ដើម្បីជំរុញ​ការឈប់បាញ់នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

;