សង្គ្រាម​អាចផ្ទុះ! អាមេរិក ត្រៀម​ប្រើ​ទ័ព​រួចស្រេច វាយប្រហារ​ទៅលើ​តួកគី

  • 2019-10-22 06:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ត្រៀម​រួចជាស្រេច​នូវការ​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំង​នឹងតួកគី ប្រសិន​បើចាំបាច់។ នេះជាការ​បញ្ជាក់​របស់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេស​អាមេរិក ដែល​បាន​ថ្លែងទៅកាន់ CNBC កាលពីថ្ងៃរសៀល​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩។

លោក Mike Pompeo និងប្រធានាធិបតីតួកគី លោក Tayyip Erdogan

ទោះជាយ៉ាងណា​ក៏ដោយ លោករដ្ឋមន្រ្តី​ពន្យល់​ថា មុនឈាន​ទៅរកការ​ប្រើកម្លាំង​ទ័ព អាមេរិក នឹង​ប្រើប្រាស់​មធ្យោបាយ​សេដ្ឋកិច្ច និងការទូតជា​មុនសិន។ «យើងត្រូវការ​សន្តិភាព ជាង​សង្គ្រាម។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ត្រូវការ​សកម្មភាព​យោធា អ្នក​គួរតែដឹង​ហើយថា ប្រធានាធិបតី​ត្រាំ គឺ​ត្រៀមពេញ​លក្ខណៈ​ក្នុងការ​អនុវត្ត​សកម្មភាព​នោះ»។

ការ​ព្រមានខាងលើ​នេះ បន្ទាប់ពី​អាមេរិក សម្រេច​ដកទ័ពចេញ​ពីភាគខាង​ជើងស៊ីរី បណ្តាលឱ្យ​មាន​បើក​ទ្វារចំហ​សម្រាប់​តួកគី វាយប្រហារ​ទៅលើក្រុម​ឃឺដ ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក កាលពី​២សប្តាហ៍​មុន។

យ៉ាងណាមិញ អ្វីដែល​កាន់តែស្មុគស្មាញ​ជាងនេះ​ទៅទៀត អាមេរិក និងតួកគី គឺ​សុទ្ធតែ​ជាសម្ព័ន្ធមិត្ត NATO។ គោលការណ៍​គ្រឹះរបស់ NATO គឺនៅពេល​ដែល​សមាជិក​ខ្លួនណាម្នាក់ រងការ​វាយប្រហារនោះ គឺ​ស្មើនឹង​ការវាយប្រហារ​សមាជិក​អង្គការ​ទាំងមូល៕

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

;