Lewandowski ជាប់កំណត់ត្រាល្អមួយក្រោយរកបាន ២ គ្រាប់បន្ថែមទៀត(វីដេអូ)
- 2019-10-23 02:29:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lewandowski ជាប់កំណត់ត្រាល្អមួយក្រោយរកបាន ២ គ្រាប់បន្ថែមទៀត(វីដេអូ)
ចន្លោះមិនឃើញ
វគ្គសន្សំពិន្ទុក្នុងពូល UCL យប់មិញនេះ នៅពូល B ក្រុមអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុមមកពីក្រិកOlympiacos ៣-២។ ក្នុងនោះដែរ កីឡាករប៉ូឡូញ Robert Lewandowski រកបាន ២ គ្រាប់ម្នាក់ឯងនិងមួយគ្រាប់ជ័យជម្នះរបស់ Corentin Tolisso ជួយឲ្យក្រុមឈរលេខ ១ ក្នុងពូល (ឈ្នះទាំង ៣ ប្រកួតបាន ៩ ពិន្ទុ)។
សូមទស្សនាវីដេអូខាងក្រោម៖
នៅឆ្នាំ ២០១៩ នេះរូបគេ ក៏កំពុងធ្វើព្យុះភ្លៀងខ្លាំងណាស់ ដោយបង្ហាញ ៣៦ ប្រកួតរកបាន ៣៦ គ្រាប់ ឈរលើគេក្នុងចំណោមខ្សែប្រយុទ្ធនៅលីគកំពូលទាំង ៥។ សម្រាប់ក្នុងលីគវិញ ៨ ប្រកួតបើករដូវកាល ម្ចាស់អាវលេខ ៩ ក្លាយជាកីឡាករ Bundesliga ដំបូងគេ ដែលរកបានលើស ១០គ្រាប់ (បច្ចុប្បន្ន ១២ គ្រាប់) ហើយជួយឲ្យ Bayern ឈរលេខ ៣ មាន ១៥ ពិន្ទុចាញ់ក្រុមកំពូលតារាងតែ ១ ប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖