គ្រាប់បាល់ល្អបំផុតក្នុងជីវិត Son និង Suarez រកឃើញ​ក្នុង​ថ្ងៃ​តែ​មួយ(មានវីដេអូ)

  • 2019-12-09 02:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ Luis Suarez អាច​រក​បាន​ ១ គ្រាប់​ក្នុង​ចំណោម ៥ គ្រាប់​ដែលក្រុម Barcelona ឈ្នះលើក្រុម RCDMallorca ៥-២ ក្នុងកីឡដ្ឋាន Camp Nou ម្សិលមិញ។ ក្បាច់ Back Heel (វៃកែងពីក្រោយ) របស់​ម្ចាស់​អាវ​លេខ ៩ រូប​នេះ​ត្រូវ​បាន​មជ្ឃដ្ឋាន​អ្នក​គាំទ្របាល់ទាត់​លើកសរសើរ​មិន​ដាច់​ពី​មាត់ ជាងនេះ​ទៀតសាមីខ្លួនផ្ទាល់បានប្រាប់អ្នកសារព័ត៌មានថា និងផុសនៅលើ Instagram ថាជា មួយគ្រាប់នោះជា ការរកគ្រាប់បាល់ល្អបំផុត​ក្នុងអាជីពរបស់ខ្លួន។

ទស្សនាវីដេអូខាងក្រោម៖

Luis Suarez ថើបដៃពេលស៊ុតចូល /រូបថត៖ Laliga
ក្នុង​ជំនួប​នាសប្ដាហ៍​ទី ១៦ នេះនៅឯទឹកដីអង់គ្លេសឯណោះ​វិញ កីឡាករ​កំពុង​ឡើងជើង Son Heung Min បានរួមចំណែកជួយក្រុម Spurs លេងឈ្នះ Burnley ដោយ​លទ្ធផល ៥-០ ដោយបញ្ចេញបច្ចេកទេសបណ្តើរបាល់តាំងពីមុខទីខ្លួនឯង(បោះចេញពីអ្នកចាំទី) អូសរហូតដល់មុខទី Burnley ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ដែលសូម្បីតែពិធីករ Skysport ក៏លើកសរសើថាជា គ្រាប់ Solo goal ល្អបំផុតរបស់ Son ផងដែរ។ គ្រាប់បាល់នោះត្រូវបានគេដឹងថា Son អូសបាល់ ៧៣ មែត្រចំណាយពេលតែ ១២ វិនាទី​ប៉ុណ្ណោះ។

ទស្សនាវីដេអូខាងក្រោម៖

Son ពេលបណ្ដើរបាល់ /រូបថត៖ SpursOfficial

អត្ថបទទាក់ទង៖

ប្រភព៖ Dailymail | Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;