លីគ៣ ប្រទេសនេះបានប្រកាសរំសាយចោលហើយ
- 2020-04-29 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគ៣ ប្រទេសនេះបានប្រកាសរំសាយចោលហើយ
ចន្លោះមិនឃើញ
ក្របខ័ណ្ឌបាល់ទាត់បែលហ្សិក (Belgian Pro League) ក្របខ័ណ្ឌបាល់ទាត់ហូឡង់ (Eredivisie) និងក្របខ័ណ្ឌបាល់ទាត់បារាំង (Ligue 1 និង Ligue 2) ត្រូវបានគេដឹងថា សហព័ន្ធនៃប្រទេស៣ នេះបានប្រកាសបិទបញ្ចប់រដូវកាលទៅហើយ។
ងាកទៅប្រទេសហូឡង់ ឯណោះដែលបានសម្រេចបិទបញ្ចប់រដូវកាល ដោយគ្មានក្រុមឈ្នះជើងឯក តែរឿងកៅអីលេង Champions League និង Europa League ចំពោះលីគហុឡង់គឺបានទៅលើក្រុមលេខ១និងលេខ២មាន(Ajax និង AZ Alkmmaa)។ ឯកៅអីលេង Europa League បានទៅលើក្រុមលេខ៣និងលេខ៤ មាន (Feyenoord និង PSV) នេះបើយោងតាមព័ត៌មានកីឡា BBC Sport បានចុះផ្សាយ។
ចំណែកឯដំណោះស្រាយរបស់សហព័ន្ធបាល់ទាត់បែលហ្សិកគឺសម្រេចឲ្យ ក្លឹប Club Brugge ដែលលើសពិន្ទុក្រុមគូប្រជែង ១៥ ពិន្ទុកំពុងឈរកំពូលតារាងលើកពានលីគរដូវកាល ២០១៩-២០២០ ដោយស្វ័យប្រវត្តិ ចំណែក Gent ជាក្រុមរងជើងឯក។
សម្រាប់ក្របខ័ណ្ឌកំពូលអង់គ្លេស កំពុងត្រៀមរៀបចំផែនការប្រកួតបិទទ្វារ និងធ្វើតេស្តសុខភាពគ្រប់កីឡាករ គ្រូបង្វឹក និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងបើកឲ្យកីឡាករឈុតធំចូលមកហ្វឹកហាត់ គ្រោងចាប់ផ្ដើមប្រកួតវិញនៅប៉ុន្មានសប្ដាហ៍ទៀត។
-រកឃើញ លីគបាល់ទាត់ដំបូងគេ ប្រកាសបញ្ចប់រដូវកាលដោយសារវីរុស COVID-19
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app