ស្បែក​ជើង​មាសបាន​ទៅ​ Mbappe ទាំង​គ្រាប់​បាល់​ មិន​លើស​កីឡាករ Monaco រូប​នេះ​ផង​

  • 2020-05-08 11:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ដែល​ត្រូវ​បាន​ទទួល​ ពាន​រង្វាន់​ស្បែកជើងមាស​ រដូវកាល ២០១៩-២០២០ បានទៅលើ Kylian Mbappe ជា​ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain នេះ​បើ​យោង​លីគ​កំពូល​បារាំង Ligue 1 ប្រកាស​ផ្លូវការ​នៅ​លើ​វិបសាយ​របស់​ខ្លួន កាលពី​ថ្ងៃពុធ​កន្លង​ទៅ។

ជម្រាបជូនថា Mbappe ​ស៊ុត​បាន ១៨ គ្រាប់​ស្មើ​នឹង កីឡាករ​ Ben-Yedder លេង​ឲ្យ​ក្លឹប AS Monaco ។

Kylian Mbappe ម្ចាស់​ពាន​រង្វាន់​ស្បែកជើងមាស​ រដូវកាលមុន

តាម​ប្រភព​ពី​លីគ​កំពូល​ដដែល​ខាង​លើ បាន​បកស្រាយ​ថា ក្រោយ​ឆ្លង​កាត់ការ​ប្រកួត​ អ្នកដែល​មានអត្រា​រកគ្រាប់​បាល់ខ្ពស់ជាង​ គឺខ្សែប្រយុទ្ធ​វ័យ ២០ ឆ្នាំ​ Mbappe ដោយរូបគេ​ធ្វើបាន ០.៦ (goals-per-game ratio) បើធៀប​នឹង Ben-Yedder ធ្វើបាន ០,៦ (goals-per-game ratio)។

Mbappe ចាយពេលតែ ២០ ប្រកួត​ស៊ុត​បាន ១៨ គ្រាប់​ខណៈ​ដែល Yedder ចាយពេលដល់​ ២៥ ប្រកួត​ទើប​ស៊ុតបាន ១៨ គ្រាប់។

នៅ​រដូវកាលមុន ម្ចាស់​ពាន​រង្វាន់​ស្បែកជើងមាស​ ក៏ជា Mbappe ខណៈដែល​រូបគេរកបាន ៣៣ គ្រាប់ត្រឹមតែ ២៩ ប្រកួត​ប៉ុណ្ណោះ។

កីឡាករ​ Ben-Yedder

ក្រុម​ខ្លាំង​បារាំង Paris St-Germain​ បាន​គ្រង​ជើងឯក​លីគ​កំពូល​រដូវកាល​ ២០១៩-២០២០ ដោយ​ស្វ័យ​ប្រវត្តិ ដែល​ជាការ​សម្រេច​ពី​សហព័ន្ធ​ និងក្រោយពីរដ្ឋាភិបាល បាន​ប្រកាស​បិទ​គ្រប់​កីឡាករ​ទាំង​អស់​នៅ​ប្រទេស​បារាំង បើ​ទោះ​ជា​លេង​បិទ​ទ្វារ​ក៏​ដោយ​៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

;