​លេង​តែ​១ នាទី​គត់​បាន​លើកពាន​ជាមួយ​ PSG ជា​​ជើងឯក​លីគ​កំពូល​លើកទី ៩

  • 2020-05-03 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jese Rodriguez ត្រូវ​បាន​គេ​ដឹង​ថា ជា​កីឡាករ​ក្នុង​ក្រុម​ PSG ដែល​បាន​ប្តូរ​ចូល​លេង​ឲ្យក្រុមខ្លាំង​មួយ​នេះត្រឹម​តែ ១នាទីប៉ុណ្ណោះពេលប៉ះនឹងក្រុុម FC Metz កាលខែសីហា២០១៩ ឈ្នះ​ដោយ​លទ្ធផល ២-០ ក្នុងពានលីគ។

Jese Rodriguez ពេល​ប្តូរ​ចូល​លេង​ឲ្យ PSG ប៉ះនឹងក្រុុម FC Metz កាលខែសីហា២០១៩
ក្រោយពេល​​មិន​បាន​ជាប់​ឈ្មោះ​ញឹកញាប់​ជម្រើស ១១ នាក់ដំបូង​​ក្នុង​បញ្ជី​អ្នកចាត់ការ​លោក Thomas Tuchel អតីត​កីឡាករ​ Real Madrid រូប​នេះក៏​ត្រូូវ​បាន​ក្លឹប​ដាក់​ឲ្យ​ក្លឹប​ Sporting Lisbon ខ្ចីជើង។ យ៉ាងណា Rodriguez ក៏​មាន​ឈ្មោះ​លើ​​មេដាយ​ពេល​ក្រុុម​ឈ្នះ​ពាន​ផងដែរ។

ជម្រាបជូន​ថា ក្រុម​ខ្លាំង​បារាំង Paris St-Germain​ បាន​គ្រង​ជើងឯក​លីគ​កំពូល​រដូវកាល​ ២០១៩-២០២០ ដោយ​ស្វ័យ​ប្រវត្តិ ដែល​ជាការ​សម្រេច​ពី​សហព័ន្ធ​ និងក្រោយពីរដ្ឋាភិបាល បាន​ប្រកាស​បិទ​គ្រប់​កីឡាករ​ទាំង​អស់​នៅ​ប្រទេស​បារាំង បើ​ទោះ​ជា​លេង​បិទ​ទ្វារ​ក៏​ដោយ​។

Paris St-Germain បាន​ឈ្នះ​ជើងឯកលីគលើកទី ៩ ជាប់ៗគ្នា ពោលគឺ ១៩៨៦, ១៩៩៤, ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ និង ២០១៩៕

កីឡាករ PSG លើកពានរដូវកាលមុន
Jese Rodriguez បម្រុងត្រៀមប្តូរចូល​
Jese Rodriguez ពេល​លេង​ឲ្យ Sporting Lisbon

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;