Zlatan បើកឡានថ្មីតម្លៃជាង ២ លានអឺរ៉ូខុសច្បាប់នៅស៊ុយអែត
- 2020-05-15 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan បើកឡានថ្មីតម្លៃជាង ២ លានអឺរ៉ូខុសច្បាប់នៅស៊ុយអែត
ចន្លោះមិនឃើញ
Zlatan Ibrahimovic ត្រូវបានប្រភពព័ត៌មាន AS english ចុះផ្សាយអំពី បទល្មើសចរាចរណ៍មួយដែលរូបគេបានប្រព្រឹត្តិនៅទីក្រុង Stockholm ប្រទេសស៊ុតអែត ដោយបើកបរក្នុងល្បឿនលឿនខ្លាំងក្នុងទីប្រជុំជន និងមួយករណីទៀត ល្មើសនឹងច្បាប់ស៊ុយអែត ដែលបើកបររថយន្តក្នុងទីសាធារណៈ ទាំងមិនទាន់ចុះបញ្ជីកម្មសិទ្ធនៅឡើយ។
រថយន្ត Ferrari ម៉ូឌែល Monza SP2 ត្រូវបានគេដឹងថា ជារថយន្តពិសេសផលិតឡើងមានតែចំនួន ៥០០ គ្រឿងប៉ុណ្ណោះ។ Ztalan បានបញ្ជាទិញរថយន្តនេះអំឡុងពេលខួបកំណើតលើកទី ៣៨ របស់គេ ក្នុងតម្លៃប្រមាណជា ២ លានអឺរ៉ូ។
យោងតាមភ្នាក់ងារលក់រថយន្តស៊ុយអែត បានពន្យល់ថា រថយន្តនោះ មិនទាន់ចុះបញ្ជីកម្មសិទ្ធតាំងពីខែមីនា មកម្ល៉េះ ។ យ៉ាងណារឿងរ៉ាវនេះ ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Zlatan ជាអ្នករ៉ាប់រង អាចនឹងគ្មានបញ្ហាអ្វីជាធំដុំដល់ ម្ចាស់អាវលេខ ២១ របស់ AC Milan រូបនេះទេ ខណៈដែលពេលនេះ Zltan ហោះមកដល់ ទឹកដីអ៊ីតាលីវិញបាត់ហើយ តាំងពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
ជម្រាបជូនថា រថយន្តស្ព័រមួយនេះបំពាក់ដោយម៉ាស៊ីន V12 រត់ពី ០-២០០ គ.ម/ម៉ ចំណាយពេលត្រឹមតែ ៨ វិនាទីប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរមា គឺ ២៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទពាក់ព័ន្ធ៖