​Zlatan នឹង​ផុត​កុងត្រា​ជាមួយ AC Milan ​ខណៈ​ពួកម៉ាក​ចង់​ឲ្យ​នៅ​បន្ត​ទៀត

  • 2020-05-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Zlatan Ibrahimovic ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈពេល ២ សប្ដាហ៍​ ​នៅ​ផ្ទះ​ក្នុង​ទីក្រុង​រ៉ូម អ៊ីតាលី ​ក្រោយ​ពេល​រូប​គេ​ត្រឡប់​មក​ពី​ស៊ុយអែត ​កាលពី​ដើម​សប្ដាហ៍​មុន​នេះ។

រឿង​ដែល​គេ​ចាប់​អារម្មណ៍​ គឺ ​កុងត្រា​វីរបុរសក្លឹប AC Milan រូប​នេះ​ នឹង​ផុត​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។ ​រំឮក​ផង​ដែ​រ​ថា Zlatan ​បាន​ចុះកុងត្រា​រយៈពេល ៦ ខែ​ជាមួយ​នឹង​តម្លៃ​ពលកម្ម​ ៣,៩ លាន​ដុល្លារ​ ព្រម​ជាមួយ​និង​កិច្ចសន្យា​បន្ត​ដល់ ១ ឆ្នាំ ​កាល​ពី​ខែ​មករា​កន្លង​ទៅ។

Zlatan អំឡុង​ពេល​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ AC Milan
ការ​មក​ដល់​របស់ Zlatan ជា​ការ​ស្នើ​សុំ​ពី​​លោក Paolo Maldini ជា​​ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស ​និង​ត្រូវ​ជា​មិត្ត​ភក្តិធ្លាប់​ប្រកប​អាជីព​ ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ។

“ខ្ញុំ​មក​ទីនេះ ដោយសារ Maldini នៅ​សុខ​ៗ​មក​ពឹង​ខ្ញុំ​ឲ្យ​មក​ជួយ​គេ។” ជា​សម្តី​របស់​ម្ចាស់​អាវ​លខ ២១ អំឡុង​ពេល​ធ្វើ​សន្និសីត​កាសែត​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ទឹក​ដី ​Rossoneri ។

​ដូចនេះ វត្តមាន​​របស់ Zlatan ​នៅ​អ៊ីតាលី​ ​នឹង​នៅ​ដដែល​ដើម្បី​ត្រៀម​ហ្វឹកហាត់​ និង​ត្រៀម​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង Serie A ។

ជម្រាបជូនដែរថា កាលពី​ខែ​មីនា ២០២០ កន្លងទៅ បន្ទាប់​ពី​ក្លឹប​ បាន​ប្រកាស​បណ្ដេញលោក Zvonimir Boban ជា​អតីត​​ប្រធាន​ផ្នែក​គ្រប់​គ្រង​កីឡាទូទៅ ។ ទាំងលោក Maldini និងគ្រូ​បង្វឹក​លោក Stefano Pioli កំពុង​តែ​ចរចារ​ជាមួយ Zlatan ដើម្បី​ឲ្យ​នៅ​បន្ត ឬ​បន្ថែម​កុងត្រា ១ ឆ្នាំទៀត៕

លោក Paolo Maldini

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;