អ្នកចាំទីឪពុក-កូន ចារក្នុងប្រវត្តិសាស្តបាល់អង់គ្លេស ក្រោយជួយក្រុមលេងឈ្នះ ៩-០

  • 2020-06-09 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kasper Schmeichel ជា​អ្នកចាំទីសញ្ជាតិដាណឺម៉ាកវ័យ ៣២ ឆ្នាំដែល​កំពុងលេងឲ្យក្រុម Leicester City រួមចំណែកជួយឲ្យក្រុមបង្កើតកំណត់ត្រាឈ្នះគ្រាប់បាល់ស៊ុតចូលទីគូប្រជែងច្រើនបំផុត ដល់ទៅ ៩-០ លើក្រុម Southamton នៅ​ដើម​រដូវកា​ល​សប្ដាហ៍ទី ១០ កាល​ពី​ថ្ងៃ​ ២៥ ខែតុលាឆ្នាំ​២០១៩។

Kasper Schmeichel អ្នកចាំទីក្រុម Leicester
**មានរឿងរ៉ាវគួរចាប់អារម្មណ៍ ក្រោយជយជម្នះយ៉ាងត្រចះត្រចង់នេះដូចខាងក្រោម៖**

-អ្នកចាំទីលោក Peter Schmeichel (ត្រូវជាឪពុកបង្កើតរបស់ Kasper) អតីតកីឡាករ Manchester United ក៏ធ្លាប់ជួយឲ្យក្រុមឈ្នះ ៩-០ ដូចគ្នានាជំនួបរវាង Manchester United និង Ipswich នៅថ្ងៃទី ៤ ខែមីនាឆ្នាំ ១៩៩៥។

Peter Schmeichel (ត្រូវជាឪពុកបង្កើតរបស់ Kasper) /goal

-ជយជម្នះដ៏ធំធេងនេះ ចំថ្ងៃខួបគម្រប់ ១ ឆ្នាំនៃការស្លាប់របស់អតីតម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha។

លោក Vichai Srivaddhanaprabha កាលលើកពានឆ្នាំ ២០១៦

-លទ្ធផល ៩-០ នេះគឺជាគ្រាប់ស៊ុតច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសក្របខណ្ឌ English Premier League ស្មើនឹង Man Utd ធ្លាប់ធ្វើបាននៅឆ្នាំ ១៩៩៥ លើក្រុម IPSWich ឯ Spurs ធ្លាប់ធ្វើបាននៅឆ្នាំ ២០០៩ លើក្រុម Wigan(៩-១) ខណៈក្រុម Southamton ធ្លាប់ឈ្នះ Sunderland ៨-០ ឆ្នាំ ២០១៤។

-ចំណែកក្រុម Chelsea ធ្លាប់ឈ្នះក្រុម Wigan ៨-០ ឆ្នាំ ២០០៩ និងម្តងទៀត Chelsea ឈ្នះ Aston Villa ៨-០ ឆ្នាំ ២០១២ រីឯ Newcastle ធ្លាប់ឈ្នះក្រុម Shef Weds ៨-០ ឆ្នាំ ១៩៩៩ ហើយឆ្នាំមុនក្រុម Manchester City ធ្លាប់ឈ្នះ Watford ៨-០ ឆ្នាំ ២០១៩។

មិត្តរួមក្រុមអបអរគ្រាប់បាល់ Vardy / រូបថត៖ goal

-បើគិតគ្រាប់បាល់ក្រៅដី(Away goal) Leicester បំបែកកំណត់ត្រារបស់ក្រុម Man Utd ធ្លាប់ធ្វើបាន ៨-១ ពេលទៅលេងដល់ក្នុងកីឡដ្ឋានរបស់ក្រុម Nothingham Forest ឆ្នាំ ១៩៩៩

Solskjaer និង Andy Cole /skysport

-គិតជាមធ្យម រដូវកាលនេះ(២០១៩-២០២០) មានតែ ២ ក្រុមគត់ធ្វើបានកំណត់ត្រាល្អមួយគឺ Manchester City និង Leicester City នេះឯង ស៊ុតចូល ៥ គ្រាប់(ត្រឹមតង់ទី ១)

-Southampton ចាញ់ច្រើនគ្រាប់បំផុតក្នុងប្រវត្តិរបស់ក្លឹប។

-Leicester ចារឈ្មោះកីឡាករ ២ រូបគឺ Pérez និង Vardy ជាកីឡាករទី ២ ក្នុងប្រវត្តិ ១៣១ ឆ្នាំរបស់ Premier League ដែលអាចរកបាន Hat-trick ដូចគ្នា បន្ទាប់ពី Arsenal ធ្លាប់ធ្វើបានមុនគេនៅខែ ឧសភា ២០០៣ ពេលប៉ះ Southampton ដោយកីឡាករ Pennant និង Pires ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Jermain Defoe អតីតកីឡាករ Spurs /Eurosport

អត្ថបទទាក់ទង៖

ប្រភព៖ telegraph ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;