Leicester city សុី Southamton ៩-០ វ៉ាដាច់កំណត់ត្រាល្អមួយរបស់ Man Utd

  • 2019-10-25 23:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមកញ្ជ្រៀងខៀវ Leicester City ត្រូវប៉ះជាមួយក្រុម Southamton បានយកឈ្នះដោយលទ្ធផល ៩-០ គឺជាគ្រាប់បាល់ក្រៅដី(Away goal) ស៊ុតចូលទីច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសក្របខណ្ឌ English Premirer League ដោយបំបែកកំណត់ត្រារបស់ក្រុម Manchester United ធ្លាប់ធ្វើបាន ៨-១ ពេលទៅលេងដល់ក្នុងកីឡដ្ឋានរបស់ក្រុម Nothingham Forest ឆ្នាំ ១៩៩៩។ កំណត់ត្រានេះក៏ស្មើនឹង Man Utd ធ្លាប់ធ្វើបាន ៩-០ នៅឆ្នាំ ១៩៩៥ និង Spurs ធ្លាប់ធ្វើបាននៅឆ្នាំ ២០១០ លើក្រុម Wigan ផងដែរ។

Pérez រកបាន Hat-trick /រូបថត៖ goal
៩ គ្រាប់នោះរកបានដោយខ្សែការពារ Ben Chilwell តាំងពីនាទីទៅ ១០ រំលងបាន ៤ នាទីស៊ុតបានមួយគ្រាប់ទៀតដោយខ្សែបម្រើបែលហ្សិក Youri Tielemans ចំណែកកីឡាករអេស្ប៉ាញ Ayoze Pérez រកបាន Hat-trick ឯកីឡាករឆ្នើម Jamie Vardy ៤ គ្រាប់ម្នាក់ឯង រហូតដល់ចុងម៉ោងនាទី ៨៥ ខ្សែបម្រើវ័យក្មេង James Maddison ដាក់មួយគ្រាប់ទៀតចប់សព្វគ្រប់។

Leicester city ឡើងមកឈរលេខ ២ ក្នុងតារាងបណ្ដោះអាសន្នមាន ២០ ពិន្ទុចាញ់ក្រុមកំពូលតារាង Liverpool តែ ៥ ពិន្ទុប៉ុណ្ណោះ ចំណែក Man Utd ខ្ទាតដល់លេខ ១៤ នៅកៀកនឹងតំបន់កាត់ចោល។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Jamie Vardy ៤ គ្រាប់ម្នាក់ឯង /រូបថត៖ goal
មិត្តរួមក្រុមអបអរគ្រាប់បាល់ Vardy / រូបថត៖ goal
មិត្តរួមក្រុមអបអរគ្រាប់បាល់ Vardy / រូបថត៖ goal

ជំនួបនាសប្ដាហ៍ទី ១០ នេះក្រុម Manchester City ត្រូវប៉ះ Aston Villa ឯ Watford ប៉ះ Bournemouth ចំណែក Brighton ជួប Everton ខណៈ​ Newscastle ប៉ះ Wolves, កាំភ្លើងធំ Arsenal ប៉ះ Crystal Palace រីឯ Liverpool ទទួលភ្ញៀវ Spurs និង Norwich ត្រូវលេងជាមួយ Manchester United៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;