ឈុត​ថ្មី ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ ​អ៊ីស្លង់​(Iceland) ​លេច​ចេញ​ផ្លូវការ

  • 2020-07-02 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រំលង​ប៉ុន្មាន​ម៉ោង​មុន​នេះ ​គេហទំព័រ​ផ្លូវការ​នៃ​សហព័ន្ធ​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ ​អ៊ីស្លង់ ​បាន​បង្ហោះ​ឲ្យ​ដឹង​ពី ឈុត​ថ្មី​ ដែល​មាន​ជម្រើស​ទាំង​ផ្នែក​នារី និង​បុរស សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​នានា​នៅ​ឆ្នាំ ២០២០-២០២១ នេះ។

ឈុត​នេះ​រចនា​និង​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន PUMA។

ឈុត​ថ្មី​ ​ក្នុង​ដី (Home kits) ២០២០-២០២១

Iceland ជា​ប្រទេស​ដែន​កោះ នៅ​ភាគ​ខាង​ជើង​នៃ​មហា​សមុទ្រ​អាត្លង់ទិច ដែល​មាន​ផ្ទៃដី ១០៣ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន តែ​ជាង ៣៣ម៉ឺននាក់​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ជម្រើសជាតិ​បាល់ទាត់​វិញ ប្រទេស​នេះ មិន​ធ្លាប់​ស្គាល់​ជាតិ​ទៅលេង​ World Cup នោះទេ​ពីមុន​មក។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦មក ក្រុម​បាល់ទាត់​ប្រទេសនេះ បាន​ធ្វើ​ឲ្យ​ពិភពលោកភ្ញាក់ផ្អើល ដោយ​បានឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប និង​បាន​ជាប់​ទៅលេង World Cup ឆ្នាំ២០១៨ នា​ពេល​នេះ។

ជាមួយ​នឹង​ការ​អបអរ​ដោយ​ទះ​ដៃ​ស្រុះ​គ្នា​តាម​ចង្វាក់​ស្គរ ​ឲ្យ​ឈ្មោះ​ថា​ "Viking Clap" ​រឹត​តែ​ធ្វើ​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ ​ពី​សំណាក់​អ្នក​គាំទ្រ​បាល់​ទាត់​នៅ​ជុំ​វិញ​ពិភពលោក​៕ ប្រភព៖ footyheadlines

អានបន្ត៖ Iceland ក្លាយជា​ប្រទេស​តូចជាងគេ​​បំផុត​ ដែល​ជាប់​​ទៅលេង World Cup

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;