Mia Khalifa ធ្លាប់​ផ្ដាំ​ទៅ​ស្រីៗ​កុំ​ឲ្យ​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​សោះ!

  • 2020-07-07 01:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​ក្ដៅ​សាច់ Mia Khalifa បាន​រៀបរាប់​ថា ជីវិត​នៅ​ក្នុង​ឧស្សាហកម្ម​​ភាពយន្ត​សិច​គឺ​ជា​បទ​ពិសោធន៍​​ដ៏​អាក្រក់​មួយ ហើយ​នាង​បាន​ជំរុញ​ឲ្យ​ក្មេង​ស្រីៗ​កុំ​​ដាក់​ចិត្ត​ប្រឡូក​ចូល​ឲ្យ​​សោះ។

Mia បាន​សម្ដែង​​អាក្រាត​កាយ​នៅ​មុខ​កាមេរ៉ា​ចំនួន ១១​រឿង​ក្នុង​រយៈពេល​ត្រឹម ៣​ខែ ដោយ​រាប់​ចាប់​ពី​ចុង​ឆ្នាំ​២០១៤ ដល់​ដើម​ឆ្នាំ​២០១៥។ Mia បាន​និយាយ​ថា នេះ​គឺ​​ជា​ស្រមាល​ខ្មៅ​ដែល​នឹង​​ខាំ​ជាប់​ជីវិត​នាង​រហូត​ដល់​ស្លាប់។ មួយ​​វិញ​​ទៀត ស្រី​ស្អាត​រូប​នេះ​ បាន​អះអាង​ថា នាង​ធ្លាប់​ព្យាយាម​លុប​វីដេអូ​អាសអាភាស​របស់​នាង​ចេញ​ពី​វិបសាយ​18+ជា​ច្រើន​ដែរ តែ​មិន​បាន​សម្រេច​​នោះ​ទេ។

សូម​រំលឹក​ថា Mia Khalifa បាន​ដើរ​​​ជា​តួ​សិច នៅ​ពេល​នាង​មាន​វ័យ​ត្រឹម ២១​ឆ្នាំ។ យ៉ាង​ណា​មិញ ក្រោយ​ចាប់​អាជីព​នេះ​មិន​បាន​ប៉ុន្មាន​ខែ នាង​ក៏​សម្រេច​លា​ឈប់ ដោយសារ​តែ​មាន​ការ​គំរាម​ពី​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុល​និយម ISIS គួប​ផ្សំ​និង​ការ​ទទួល​បាន​សំបុត្រ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ជា​ច្រើន​ហូរហែ។ ទោះ​គ្មាន​មុខ​ថត​រឿង​ថ្មី​នៅ​ក្នុង​ឧស្សាហកម្ម​ក្ដៅ​សាច់​ក៏​ពិត​មែន តែ Mia Khalifa នៅ​តែ​មាន​ការ​គាំទ្រ​ខ្លាំង ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ឈ្មោះ​ដែល​គេ​ស្វែង​រក​ច្រើន​ជាង​បំផុត​ថែម​ទៀត​ផង៕

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;