អតីត​​តារា​សិច​ដ៏​ល្បី Mia Khalifa បង្ហើប​ពី​​ចំណូល​រក​បាន នៅ​ពេល​កំពុង​ប្រកប​របរ​នេះ

  • 2020-02-06 01:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជា​ច្រើន​ធ្លាប់​គិត​ថា អតីត​កំពូល​តារា​សិច​ប្រចាំ​វិបសាយ PornHub គឺ Mia Khalifa អាច​រក​ប្រាក់​ចំណូល​ច្រើន​សន្ធឹក​ដល់​រាប់​លាន​ដុល្លារ​មិន​ខាន​​។ ផ្ទុយ​ពី​ការ​គិត​​អ្នក​រាល់​គ្នា ស្រី​ស្អាត Mia បាន​បង្ហើប​​ការ​ពិត​ឲ្យ​អ្នក​គាំទ្រ​​​ដឹង​នៅ​លើ​​ការ​បង្ហោះ​មួយ​​ក្នុង​បណ្ដាញ​សង្គម Twitter។

បើ​តាម​ពិត​ទៅ ចំណូល​សរុប​របស់​ Mia ពី​ឧស្សាហកម្ម​រឿង​ក្ដៅ​សាច់​នេះ​មាន​ប្រហែល ១២០០០​ដុល្លារ​ប៉ុណ្ណោះ។ ក្រោយ​​លា​ឈប់​ហើយ នាង​មិន​បាន​ទទួល​ផល​សូម្បី​តែ​មួយ​សេន​ពី​​នោះ​ទៀត​ទេ។ Mia ធ្លាប់​បញ្ជាក់​​ទៀត​ថា នាង​មាន​ផល​លំបាក​ច្រើន​ណាស់​ក្នុង​ការ​រក​ការងារ​ថ្មី បន្ទាប់​ពី​​បាន​ប្រឡូក​អាជីព​មួយ​នេះ។

សូម​​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​កម្មវិធី​មួយ Mia បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ឈប់​ពី​ការ​សម្ដែង​រឿង​អាសអាភាស ក៏​ដោយសារ​តែ​មាន​ការ​គំរាម​ពី​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុល​និយម ISIS ហើយ​បាន​ទទួល​សំបុត្រ​គំរាមកំហែង​ដល់​អាយុ​ជីវិត​​ជា​ច្រើន​សន្លឹក ដោយ​ក្នុង​នោះ​មាន​គោល​បំណង​បង្ខំ​ឲ្យ​នាង​បញ្ចប់​អាជីព​ក្ដៅ​សាច់។ Mia ចាប់​ផ្ដើម​ប្រឡូក​ក្នុង​រឿង 18+ នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៥ ដោយ​សម្ដែង​នៅ​មុខ​កាមេរ៉ា​បាន​ចំនួន ២១​រឿង។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ ជា​ពេល​ដែល Mia គ្រង​តំណែង​ជា​តារា​សិច​កំពូល​នៅ​លើ​វិបសាយ​ដ៏​ល្បី Pornhub។

បើ​តាម​វិបសាយ Celebrity Net Worth បាន​បង្ហើប​ថា Mia Khalifa មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ២​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ LadBible ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;