Karim Benzema ​រក​បាន ១គ្រាប់​យប់​មិញ​ តាម​ស្មើ​កំណត់ត្រា​មួយ​របស់ Messi ​

  • 2020-10-28 04:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​អេស្ប៉ាញ​ Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ ២-២ ​ទល់​នឹង​ក្រុម​អាឡឺម៉ង់​ ​Borussia Monchengladbach ។ ២ គ្រាប់​របស់ Madrid ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Karim Benzema ​និង​១គ្រាប់​ទៀត​ចុងម៉ោង​ដោយ​ខ្សែ​បម្រើ Casemiro ។

Karim Benzema

គិត​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ពាន​រង្វាន់ UEFA Champions League ខ្សែ​ប្រយុទ្ធ​ Karim Benzema ​ក្លាយ​ជា​ កីឡាករ​ទី ២ ​ដែល​អាច​រក​បាន​គ្រាប់​បាល ១៦ រដូវកាលជាប់ៗគ្នា។

​កំណត់ត្រា​នេះ Messi ទើប​នឹង​ធ្វើ​បាន​កាល​ពី​ជុំ​ទី១ ​ទល់​នឹង​ក្រុម​មក​ពី​ហុងគ្រី Ferencvaros ដែល Barca ឈ្នះ ៥-១ ​នៅ Camp Nou ។Benzema ​បង្ហាញ​ខ្លួន​សរុប​ ​១២២ ដង​ស៊ុត​បាន​ ៦៦ ​គ្រាប់​ និង​ជា​ពិសេស ១៦ រដូវកាល​ចុងក្រោយ​ រូប​គេ​រក​បាន​គ្រាប់​បាល់​មិន​ដែល​ដាច់​នោះ​ទេ។

ឆ្លងកាត់២ប្រកួត​មក​នេះ Real Madrid ទើប​នឹង​មាន ១ពិន្ទុគត់ ឈរបាត​តារាង​ពូល B ខណៈ​ដែល​ក្រុម Shakhtar Donetsk មកពីអ៊ុយក្រែន មាន ៤ពិន្ទុឈរ​លេខ១ក្នុងពូល៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

;