Messi ប៉េណាល់ទី១គ្រាប់ ​ជាប់​កំណត់​ត្រា​ស៊ុត​ចូល ១៦ រដូវកាល​ជាប់ៗគ្នា​​នៅ UCL

  • 2020-10-21 07:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Lionel Messi ​អាច​រក​បាន​១គ្រាប់​ដោយ​បាល់​ពិន័យ​១១ម៉ែត្រ​(ប៉េណាល់ទី) ក្នុង​ចំណោម​គ្រាប់​ឈ្នះ​ ៥-១ ​លើ​ក្រុម​មក​ពី​ហុងគ្រី Ferencvaros នៅ​ទឹក​ដី​ខ្លួនឯង Camp Nou ។

Messi និង Ryan Giggs ជួបគ្នា​នៅ UCL
​​​Lionel Messi ​បង្ហាញ​ខ្លួន​សរុប​ ​១៤៤ ដង ​(បើ​គិត​តែ​ការ​ចូល​លេង​វគ្គ​ចែក​ពូល​ ៧៣ ដង) រក​បាន​សរុប​ ៦៩ គ្រាប់​ក្នុង ១៦ រដូវកាលជាប់ៗគ្នា​ ​គិត​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ពាន​រង្វាន់ UEFA Champions League ។ ​បើ​ធៀប​គ្នា​ស្ថិតិ​នេះ​គឺ ស្មើ​នឹង​អតីត​កីឡាករ​និង​វីរបុរស​ក្រុម​បិសាច​ក្រហម ​Ryan Giggs ​ធ្លាប់​ធ្វើ​បាន​ពី​មុន​។

​ដោយ​ឡែក​ការ​ចូល​លេង​សរុប​ទាំង ១៤៤ ដង​នោះ Messi ស៊ុត​ចូល​សរុប ១១៦ គ្រាប់​ទល់​នឹង​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​អឹរ៉ុប។ ​សម្រាប់​លទ្ធផល​ពូល​ G ក្រុម​ Barcelona ​កំពុង​ឈរ​លេខ​១ ក្នុង​ពូល​លើ Juventus ដែល​យក​ឈ្នះ​ ២-០ លើ​ក្រុម FC Dynamo ​ក្នុង​យប់​ថ្ងៃ​តែ​មួយ​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;