ប្រទេសណាដែលជាចំណុចផ្ទុះសង្គ្រាមមុនគេ ក្នុងសង្គ្រាមលោកលើកទី១?
- 2021-01-20 07:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសណាដែលជាចំណុចផ្ទុះសង្គ្រាមមុនគេ ក្នុងសង្គ្រាមលោកលើកទី១?
ចន្លោះមិនឃើញ
សង្គ្រាមដែលកើតឡើងដំបូងគេបំផុតក្នុងសង្គ្រាមលោកលើកទី១ គឺជាការវាយប្រហាររបស់កងទ័ពអាល្លឺម៉ង់ ចូលក្នុងប្រទេសបែលហ្សិក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩១៤ បន្ទាប់ពីបែលហ្សិកដែលពេលនោះជាប្រទេសអព្យាក្រឹត្យ មិនព្រមបើកផ្លូវឱ្យកងទ័ពអាល្លឺម៉ង់ធ្វើដំណើរ។
ត្រឹមថ្ងៃទី៤សីហា កងទ័ពផ្នែកទីមួយ ទីពីរ និងទីបីរបស់អាល្លឺម៉ង់ ដែលស្ថិតនៅខ្សែជួរមុខរួចស្រេចនោះ បានឆ្លងកាត់ចូលបែលហ្សិក។ ជារួម កងទ័ពអាល្លឺម៉ង់ទាំង៧ផ្នែក ដែលមានចំនួន ១,៥លាននាក់ ត្រូវបានបង្កើតឡើងដើម្បីត្រៀមវាយបែលហ្សិក និងបារាំង។
កងទ័ពផ្នែកទីពីររបស់អាល្លឺម៉ង់ ដឹកនាំដោយ Field Marshal Karl von Bulow ទទួលខុសត្រូវវាយក្រុង Liege ប្រទេសបែលហ្សិក ដើម្បីបើកផ្លូវ។ កងទ័ពផ្នែកនេះ ដែលមានចំនួន ៣២ម៉ឺននាក់ បានបើកការវាយលុកចូលក្រុង Liege រហូតដល់ថ្ងៃទី១៥ សីហា ទើបអាល្លឺម៉ង់អាចវាយឈ្នះកាន់កាប់ក្រុងនេះ បានទាំងស្រុង។
បើតាមលិខិតដែលមេទ័ពអាល្លឺម៉ង់ ផ្ញើទៅកាន់សម្ព័ន្ធមិត្តអូទ្រីស បានសរសេរថា តាំងពីព្រឹកថ្ងៃទី៥សីហា កងទ័ពអាល្លឺម៉ង់ មិនត្រឹមតែចាប់ផ្តើមបាញ់សម្លាប់ជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រហារជីវិតបព្វជិតបែលហ្សិកផងដែរ ដែលជាអ្នកជំរុញឱ្យជនស៊ីវិលកាន់កាំភ្លើង តបតនឹងទ័ពអាល្លឺម៉ង់វិញ។ «វត្តមានទ័ពរបស់យើងនៅក្នុងប្រទេសបែលហ្សិក គឺពិតជាសាហាវណាស់»។
ជារួមកងទ័ពអាល្លឺម៉ង់ បានសម្លាប់ជនស៊ីលក្នុងប្រទេសបែលហ្សិកប្រមាណ ៥៥២១នាក់។
៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៨សីហា កងទ័ពធំរបស់អាល្លឺម៉ង់ក៏បានបន្តដំណើរឆ្ពោះទៅបារាំង៕
សប្តាហ៍ក្រោយ [ខ្លីៗ] នឹងបង្ហាញពីការឈ្លានពានរបស់អាល្លឺម៉ង់ចូលបារាំង
ចុចអានអត្ថបទទាក់ទង