ដឹង​អត់​ថា សង្គ្រាម​លោកលើកទី១ ផ្ទុះឡើង​ក្រោយ​ការធ្វើគត​​រជ្ជទាយាទមួយ​អង្គនេះ!

  • 2021-01-06 07:12:11
  • ចំនួនមតិ 10 | ចំនួនចែករំលែក 50

ចន្លោះមិនឃើញ


សង្គ្រាម​លោក​លើកទី១ ដែលផ្ទុះឡើង​ក្នុងឆ្នាំ​១៩១៤ គឺ​ក្រោយ​ការធ្វើគតព្រះអង្គម្ចាស់ Archduke Franz Ferdinand ដែល​ជារជ្ជទាយាទ​នៃ​អាណាចក្រ​អូទ្រីស-ហុងគ្រី។

រជ្ជទាយាទ​អង្គនេះ ត្រូវបាន​អ្នកជាតិ​និយមស៊ែបម្នាក់ Gavrilo Princip អាយុ១៩ឆ្នាំ បាញ់​សម្លាប់​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​១៩១៤ ក្នុងអំឡុង​ទស្សនកិច្ច​នៅក្រុង Sarajevo ប្រទេសប៊ូស្ន៊ី។ គោលបំណង​របស់ក្រុម​អ្នកជាតិ​និយម​ស៊ែប គឺ​ដើម្បី​បញ្ចប់​អំណាច​គ្រប់​គ្រងអូទ្រីស-ហុងគ្រី មកលើ​ប្រទេស​ប៊ូស្ន៊ី (Bosnia and Herzegovina)។

រូបតំណាង

គួរបញ្ជាក់ថា បូស្ន៊ីធ្លាក់ក្រោមការគ្រប់​គ្រង​របស់​អាណាចក្រអូទ្រីស-ហុងគ្រី ក្នុងឆ្នាំ​១៩០៨។ ការណ៍នេះ បានធ្វើឱ្យ​អ្នកជាតិ​និយម​ស៊ែប​ផ្ទុះកំហឹង​យ៉ាងខ្លាំង ព្រោះពួកគេយល់ថា ដែន​ដីប៊ូស្នី គួរតែ​ជាផ្នែកមួយរបស់ប្រទេសស៊ែប។

បណ្តា​ប្រទេសជាច្រើន​នៅក្នុងពិភពលោក ពិសេស​គឺអូទ្រីស-ហុងគ្រី បាន​ថ្កោលទោស​រដ្ឋាភិបាលស៊ែប ជុំវិញ​ការលបធ្វើគត​ព្រះអង្គម្ចាស់ Ferdinand។ ប៉ុន្តែដោយសារស៊ែប​មានការគាំទ្រ​ពី​ចក្រភពរុស្ស៊ី ទើបអូទ្រីស ស្នើសុំ​ការ​ជួយធានាពីអាល្លឺម៉ង់ ហើយ​បាន​ប្រកាស​សង្គ្រាម​ជាមួយស៊ែប នៅថ្ងៃទី២៨ កក្កដា ១៩១៤ ដែល​នេះ​ហើយ​ជាចំណុច​ចាប់ផ្តើម​នៃសង្គ្រាម​លោកលើកទី១ ហើយសន្ធិសញ្ញា​រវាងប្រទេសអឺរ៉ុបធំៗ ត្រូវបាន​បញ្ចប់៕

នៅសប្តាហ៍ក្រោយ [ខ្លីៗ] នឹង​ផ្សាយជូនលម្អិត​ពីប្រទេស​ដែលចូលរួម​ក្នុងសង្គ្រាមនេះ

ប្រភព៖ History

;