របៀប​លេង​ពាន​ Super League ​ថ្មី​ដូច​មក​ជំនួស​និង​សម្លាប់​ Champions League

  • 2021-04-19 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពាន​រង្វាន់​ ​European Super League ​ឆ្នាំ​ដំបូង​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ ២០២១ ​ឬ​ឆ្នាំ ២០២២ ​ខាង​មុខ​ឆាប់ៗ​។ ពាន​នេះ​​ប្រកួត​តែ​អំឡុង​​ពាក់កណ្ដាល​សប្ដាហ៍​។​ ​ពាន​នេះ​នឹង​មាន​ ​២០ ​ក្លឹប​ចូល​រួម​ចែក​ជា​ពីរ​ពូល ហើយ​លេង​តាម​របៀប​ Home-Away ​សន្សំ​ពិន្ទុ​។​

​ក្នុង​នោះ​ក្លឹបចំនួន​បី​នៅ​កំពូល​តារាង​ក្នុង​ពូល​ ​នឹង​មាន​ឈ្មោះ​ស្វ័យ​ប្រវត្តិឡើង​ទៅ​វគ្គ​បន្ត​[វគ្គ ៨ ក្រុម​ចុងក្រោយ​] ។ ​ចំណែក​ឯ​ក្លឹប​ទីបួន ​និង​ទីប្រាំ​ក្នុង​ពូល​ត្រូវ​លេង​ Play-Off ​ចំនួន​ពីរ​ជើង។ ​អំឡុង​​ខែ​ឧសភា​ ​ត្រូវ​ជ្រើស​យក​ជា​កាល​បរិឆ្ឆេទ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ស្វែង​រក​ជើង​ឯក។

និមិត្តសញ្ញាពាន Super League
​សម្រាប់​ប្រាក់​រង្វាន់​តាម​ពូល​ក៏​ដូច​ជា​ជើង​ឯកនៃ​ពាន​រង្វាន់​ថ្មី​មួយ​នេះ ​មិន​ត្រូវ​បាន​ប្រភព​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ​ ​តែ​គេ​ដឹង​ថា​​ប្រាកដ​ជា​ច្រើន​ជាង​គុណនឹង ៣ ឬ ៤ ដង​ឯណោះ ខណៈ​ដែល​ប្រាក់​រង្វាន់​ជើង​ឯក UCL រាល់​ឆ្នាំ​ទទួល​បាន​ក្នុង​រង្វង់​ ១១០ ដល់​ ១២០ លាន​ដុល្លារ​។

​សរុប​មក​ពាន​រង្វាន់​ថ្មី​នេះ​ហាក់​ដូច​ជា​មក​ជំនួស​និង​បំបាត់ Champions League ​ទាំង​ស្រុង​​ដោយ​ហេតុ​ថា ​ក្លឹប​តូច​ៗ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មិន​ធូរធារ​ ​គ្មាន​ឳកាស​បាន​ប្រកួត​ជាមួយ​ក្លឹប​ធំៗ​ចម្រុះ​ដូច​ពាន Champions League និង Europa League ជាដើម។​

​ជម្រាប​ជូន​ផង​ដែរ​ថា ​នេះ​ជា​ពាន​ឯកជន​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ UEFA ​នោះ​ទេ។ ​ដូច្នេះ​ការ​សម្រេច​ថា​នឹង​ប្រកួតប្រជែង​គ្នា​យ៉ាង​ម៉េច​នោះ​ ​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ UEFA ​ដើម្បី​អាច​ឲ្យ​ពាន Super League ​ចេញ​ជា​រូបរាង​ឡើង​ជា​ផ្លូវការ​ដោយ​រលូន​ ។ ​​លើស​ពី​នេះ​ទៀត​ ​បើ​ជោគជ័យ​ក្នុង​ពាន​ផ្នែក​បុរស​នេះ ប្រធាន​លីគ​នេះ​នឹង​បង្កើត​លីគ​នារី​បន្ថែម​ទៀត ​សូម​រង់​ចាំ​តាម​ដាន​ភាគ​បន្ត​៕

អត្ថបទបន្ថែម៖ ​បាន​លុយ​រាប់​លាន​ដុល្លារ​គ្រាន់​តែ​ឆ្លើយ​«អូខេ» ​ចូល​លេង​ European Super League

ប្រភព៖ Real Madrid ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;