​បាន​លុយ​រាប់​លាន​ដុល្លារ​គ្រាន់​តែ​ឆ្លើយ​«អូខេ» ​ចូល​លេង​ European Super League

  • 2021-04-19 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កម្មវិធី​ប្រកួត​បាល់ទាត់​ថ្មី​មួយ​ឈ្មោះ​ថា​ European Super League ​ត្រូវ​បាន​សារព័ត៌មាន​កីឡា​អន្តរជាតិ​ចុះ​ផ្សាយ​ព្រមៗគ្នា​ថា​ ​ពាន​រង្វាន់​នេះ​លេច​រូប​រាង​ឡើង​​​ហើយ​មាន​ក្លឹប​ចំនួន​ ១២ ​មក​ពី​លីគ​កំពូល​តែ​ ៣ ប្រទេស​ប៉ុណ្ណោះ​នោះ​គឺ ​អេស្ប៉ាញ អង់គ្លេស ​និង​អ៊ីតាលី។ ​សម្រាប់​អាឡឺម៉ង និង​បារាំង ​គ្មាន​ឈ្មោះ​ទេ។​

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​​លោក Florentino Perez ​បច្ចុប្បន្ន​កាន់តំណែង​ជា​​ប្រធាន​ក្លឹប​ Real Madrid ​គឺជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​ខាង​លើ​នេះ​ឡើង​ហើយ​ក៏​ជា​ប្រធាន​មួយ​រូប​ដែរ ​ជាមួយ​នឹង​សមាជិក​​ក្លឹប​ដទៃ​ទៀត​ដូច​ជា៖ Barcelona, Atletico Madrid(អេស្ប៉ាញ), AC Milan, Inter, Juventus(អ៊ីតាលី), Liverpool, Manchester City, Manchester United, Spurs , Arsenal, និង Chelsea (អង់គ្លេស​)។ ​គ្រាន់​តែ​ក្លឹប​ទាំង ១២ ​យល់​ព្រមថា​នឹង​ចូល​រួម​ពួកគេទទួល​បាន​​​​ទឹក​ប្រាក់​ច្រើន​ជាង ៤២៥ លាន​ដុល្លារ​បាត់​ហើយ​។

ក្លឹបទាំង ១២
​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ UEFA ​បាន​ព្រមាន​ក្លឹប​ទាំង​នោះ​មិន​ឲ្យ​ចូល​រួម​ប្រកួត​ពាន UEFA(Champions League និង Europa league) ​នៅ​រដូវកាល​ក្រោយ ចំណែក​ឯ​ កីឡាករ​អាច​នឹង​ត្រូវ​ដក​ឈ្មោះ​មិន​អាច​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ។ ​លើស​ពី​នេះ​ទៀត ​អ្នក​គាំទ្រ​បាល់ទាត់​ព្រម​ទាំង​ពិធីករ​កីឡាល្បី​ៗ​​​ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្តលើ​​កម្មវិធី​បាល់ទាត់​អ្នកមាន​មួយ​នេះ​ដោយ​លើក​ឡើង​ហេតុផល​ស្រដៀង​គ្នាៗ​ថា «​កម្មវិធី​ដើម្បី​តែ​លុយ» ។

​សម្រាប់​របៀប​វារៈ​នៃ​ការ​ប្រព្រឹត្តិ​ឡើង​ ​និង​កាល​បរិច្ឆេទ​ច្បាស់​ជាង​នេះ​ [ខ្លីៗ] ​នឹង​លម្អិត​នៅ​អត្ថបទ​ក្រោយ៕

លោក Florentino Perez ​បច្ចុប្បន្ន​ជា​ប្រធាន​ក្លឹប​ Real Madrid

ប្រភព៖ BBC | facebook ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;