ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើបានលើសពី ៥០% ហើយ (មានវីដេអូពីលើអាកាស)
- 2021-06-01 08:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើបានលើសពី ៥០% ហើយ (មានវីដេអូពីលើអាកាស)
ចន្លោះមិនឃើញ
គិតត្រឹមខែឧសភា ឆ្នាំ ២០២១ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៦០% ហើយ។ នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» នៅថ្ងៃទី១មិថុនានេះ។
ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
គម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕
សូមទស្សនាវីដេអូខាងក្រោម៖