ទូតចិន៖ ផ្លូវល្បឿនលឿនសង់រួច ជិះពីភ្នំពេញ ទៅខេត្តព្រះសីហនុ ប្រើពេលតែ២ម៉ោង
- 2021-06-03 08:46:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតចិន៖ ផ្លូវល្បឿនលឿនសង់រួច ជិះពីភ្នំពេញ ទៅខេត្តព្រះសីហនុ ប្រើពេលតែ២ម៉ោង
ចន្លោះមិនឃើញ
ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣ មិថុនា ២០២១ ថា ពេលបញ្ចប់គម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺចំណាយពេលប្រហែល ២ម៉ោងប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។
រហូតមកដល់បច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចបាន៥១,៣៥% គ្រោងបញ្ចប់និងដាក់ឱ្យប្រើប្រាស់នាខែកញ្ញា ឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលមានប្រវែងសរុបជាង១៩០គីឡូម៉ែត ជាប្រភេទផ្លូវល្បឿនលឿនហាយវេ ចែកចេញជាបួនគន្លង សរុបទឹកប្រាក់វិនិយោគជាង២.០១៩ពាន់លានដុល្លារអាមេរិក គឺជាគម្រោងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)៕