ផ្លូវល្បឿនលឿន! ច្រកចេញនៃស្ពាន​បំលាស់ទិសទី១ សង់រួចហើយ អាចធ្វើដំណើរចេញចូលបាន

  • 2021-06-08 03:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ច្រកចេញនៃស្ពានបំលាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសម្រេចរួចរាល់ យានជំនិះអាចធ្វើដំណើរចេញឬចូលតាមផ្លូវល្បឿនលឿន ដោយជួយសម្រួលក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ នេះបើតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២១។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿន​នេះ មានប្រវែងជាង ១៩០គីឡូម៉ែត្រ ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ៕

អត្ថបទថ្មី
;