ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបញ្ចប់ការសាងសង់មុនការគ្រោងទុក ៦ខែ
- 2021-06-25 02:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបញ្ចប់ការសាងសង់មុនការគ្រោងទុក ៦ខែ
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ពោលគឺមុនការគ្រោងទុករយៈពេល៦ខែ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ៕