មានកេរ្តិ៍ឈ្មោះល្បីដូចគ្នា ហើយមានស្រុកកំណើត និងខ្សែស្រឡាយខេត្តតាកែវដូចគ្នាទៀត[ភាគ២]
- 2021-08-20 08:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានកេរ្តិ៍ឈ្មោះល្បីដូចគ្នា ហើយមានស្រុកកំណើត និងខ្សែស្រឡាយខេត្តតាកែវដូចគ្នាទៀត[ភាគ២]
ចន្លោះមិនឃើញ
ដូចដែលបានសន្យាកាលពី ភាគទី១នេះអ៊ីចឹង ថ្ងៃនេះអត្ថបទភាគទី២ដែលនិយាយពីអ្នកល្បីមានកេរ្តិ៍ឈ្មោះក្នុងសង្គមនាអតីតកាល និងបច្ចុប្បន្នដែលមានដើមកំណើត និងជាប់ខ្សែស្រឡាយអ្នកតាកែវភាគ២នេះចេញផ្សាយថ្ងៃនេះហើយ។ លោកអ្នកនឹងបានស្គាល់មនុស្សមានកេរិ៍ឈ្មោះ មានដើមកំណើត និងមានខ្សែស្រឡាយអ្នកតាកែវមួយចំនួនថែមទៀតដែលក្នុងនោះជា តារាភាពយន្ត តារាចម្រៀង អ្នកនិពន្ធ ពិធីករ សិល្បបុរាណចាប៉ី-អាយ៉ៃ- ល្ខោនបាសាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីនាអតីតកាល និងបច្ចុប្បន្ន។
ខាងក្រោមនេះជាបណ្តាលឥស្ស:ជនល្បីៗដែលមានដើមប្រភព និងកំណើតខេត្តតាកែវដែលរៀបចំដោយ លោក តាន់ ជាប ដែលជាអ្នកសិក្សាស្រាវជ្រាវម្នាក់រស់នៅសហរដ្ឋអាមេរិកដែលមានដើមកំណើតនៅខេត្តតាកែវ៖
១.លោក គង្គ ប៊ុនឈឿន កវីដងស្ទឹងសង្កែ៖ បើទោះជាលោកមិនបានកើតនៅខេត្តតាកែវក្តី តែលោកក៏ជាប់សាច់ឈាមនឹងអ្នកតាកែវផងដែរ ដោយឪពុករបស់លោក ឈ្មោះ គង្គ ឈិន ជាអ្នកខេត្តតាកែវ ហើយលោកបានរៀបការជាមួយប្រពន្ធរបស់លោកជាអ្នកបាត់ដំបង។
២. លោក ឌួង សុខគា៖ ជាអ្នកសិល្ប:ច្រើនទម្រង់ ពិធីករ ចាប៉ី អាយ៉ៃ ច្រៀង និងជាគ្រូបង្រៀន មានដើមកំណើតនៅស្រុក សំរោងទង ខេត្តតាកែវ។
៣.កញ្ញា តន់ ចន្ទសីមា៖ ជាអ្នកចម្រៀងប្រចាំផលិតកម្ម Galaxy ។ នាងកើតនៅខេត្តតាកែវ ជាសិស្សជ័យលាភីលេខ១ ខាងសូត្រកំណាព្យប្រចាំខេត្ត។
៤. តារាចម្រៀងលោក ឆន សុវណ្ណារាជ៖ ជាតារាចម្រៀងប្រចាំផលិតកម្មងហង្សមាស។ បើទោះជាកើតនៅខេត្តកំពង់ស្ពឺពិតមែន តែលោកក៏ជាអ្នកជាប់សាច់ឈាមជាមួយអ្នកតាកែវដែរ ដោយឪពុករបស់តារារូបនេះជាអ្នកតាកែវគឺលោក ឆ័យ វណ្ណឆន ដែលជាអ្នកស្រុកត្រាំកក់ ធ្វើការនៅក្រសួងមហាផ្ទៃ។
៥. តួកុនខ្មែរពីសង្គមចាស់ លោក ណុប ណែម (១៩៣៦-១៩៧៥)៖ កើតនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ជាតួឯកកុនខ្មែរ មុនដំបូងគេ នៅឆ្នាំ១៩៥៩។
៦. ម្ចាស់វង់ល្ខោនបាសាក់ អ្នកស្រី ភី សុគន្ធី៖ វង្សល្ខោនបាសាក់អ្នកស្រីមានទីតាំងនៅផ្សារសំរោងយ៉ោង ស្រុកបាទី។ វង្សល្ខោនរបស់អ្នកស្រីល្បីឈ្មោះដាច់គេនាពេលបច្ចុប្បន្ន ហើយសព្វថ្ងៃម្ចាស់វង់ល្ខោននេះបានក្លាយជាសេដ្ឋីនីប្រចាំខេត្តមួយនេះផងដែរ៕
នៅមានភាគបន្ត…