ពិតជាអស្ចារ្យអ្នកល្បីឈ្មោះទាំងនេះសុទ្ធតែអ្នកខេត្តតាកែវ
- 2021-08-16 06:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាអស្ចារ្យអ្នកល្បីឈ្មោះទាំងនេះសុទ្ធតែអ្នកខេត្តតាកែវ
ចន្លោះមិនឃើញ
បើយើងនិយាយពីខេត្តតាកែវលោកអ្នកប្រហែលជាគិតឃើញមុនគេ គឺអាហារប្រចាំនៅខេត្តនោះ ដូចជា បង្កងទឹកសាប និងពងទាកូន កង្កែបបោបជាដើម។ ហើយបើនិយាយពីប្រវត្តិសាស្ត្រ តាកែវ ជាខេត្តចំណាស់មួយដែលគេចាត់ទុកថាជា ទឹកដីនៃដើមកំណើតអរិយធម៌ខ្មែរ ព្រោះថា ទីនេះជាទឹកដីកណ្តាលនៃនគរចេនឡា។ នៅមានតស្តុតាងផ្សេងទៀតដែលបង្ហាញថាខេត្តមួយនេះជាទឹកដីចំណាស់ដូចជាប្រាសាទភ្នំដា កសាងសតវត្សរ៍ទី៦ ប្រាសាទបាយ៉ង់កោរ សតវត្សរ៍ទី៧ និងប្រាសាទជាច្រើនផ្សេងទៀតនៅក្នុងទឹកដីនេះ។
មិនទាន់អស់នៅឡើយទេ ខេត្តតាកែវមិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេនៅមានច្រើនទៀតទីនេះគឺជាកន្លែងដែលប្រមូលផ្តុំនៃប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ។ ស្រុកសំរោងជាទឹកដីមួយល្បីខាងតម្បាញ ហូល ផាមួង និងក្រមាសូត្រខ្មែរ ដែលជាស្នាដៃស្ត្រីនៅក្នុងតំបន់។ ភាពអំណោយផលមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ខេត្តនេះគឺជាខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តវៀតណាម ដែលផ្តល់ភាពងាយស្រួលសម្រាប់របរ និងអាជីវកម្មឆ្លងប្រទេសបានយ៉ាងងាយ។ រឿងមួយទៀតគឺខេត្តនេះក៏ជាខេត្តនៃកំណើតរបស់ឥស្ស:ជន អ្នកសិល្ប: ល្បីៗជាច្រើនរបស់កម្ពុជាផងដែរ។
ខាងក្រោមនេះជាឥស្ស:ជនមានដើមប្រភព ដើមកំណើត និងជាប់សាច់ឈាមខេត្តតាកែវ។ ដែលរៀបចំដោយលោក តាន់ ជាប ដែលជាអ្នកសិក្សាស្រាវជ្រាវម្នាក់រស់នៅសហរដ្ឋអាមេរិកដែលមានដើមកំណើតនៅខេត្តតាកែវ៖
១. លោក ហាំង ង៉ោ មានឈ្មោះដើម ង៉ោ ហាំងសំណាង(១៩៤០-១៩៩៦)៖ លោកជាវេជ្ជបណ្ឌិត និងជាតួកុន ហូលីវ៉ូដ ដ៏ល្បីរបស់កម្ពុជានៅក្នុងរឿង The Killing Field នៅឆ្នាំ ១៩៨៣ នឹងបានទទួលរង្វាន់ Oscar Award នៅឆ្នាំ ១៩៨៤។ លោកកើតនៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី២៥ ខែកុម្ភ: ១៩៩៦ លោកត្រូវបានគេប្លន់បាញ់សម្លាប់យកទ្រព្យសម្បត្តិ នៅទីក្រុង ឡូសអង់ជើលែស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
២.សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត៖ ព្រះសង្ឃនាយកនៃគណ:មហានិកាយកម្ពុជា។ ព្រះអង្គទ្រង់ប្រសូត្រនៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។**
៣. លោក ឆាំង យុ៖ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ លោកកើតនៅភូមិខ្មែលើ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
៤. អតីតនាយករដ្ឋមន្ត្រី ប៉ែន សុវណ្ណ(១៩៣៦-២០១៦)៖ លោកជានាយករដ្ឋមន្ត្រីខ្មែរនៅឆ្នាំ ១៩៧៩-១៩៨១។ លោកជាអ្នកភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
៥.លោកតាភិរម្យ ប្រាជ្ញ ឈួន(១៩៣៦-២០១៨)៖ ជាស្តេចចម្រៀងចាប៉ីដងវែងរបស់កម្ពុជាមួយរូប។ លោកភិរម្យ ប្រាជ្ញ ឈួន កើតនៅភូមិស្រម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកបានទទួលមរណភាពនៅឆ្នាំ២០១៨។
៦.លោក កឹម សុខា៖ ជាអ្នកនយោបាយមួយនៅកម្ពុជា លោកកើតនៅឆ្នាំ១៩៥៣ នៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅមានភាគបន្ត…