មកដឹងពីល្បឿន និងច្រកចេញចូលផ្លូវល្បឿនលឿន ដែលបើកឱ្យធ្វើដំណើរនៅថ្ងៃទី១តុលាខាងមុខ

  • 2022-09-29 02:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្ត ប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃរយៈពេល ០១ខែ គិតចាប់ថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា យានយន្តដែលអាចធ្វើដំណើរលើផ្លូវល្បឿនលឿននេះ គឺជារថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរមាលើសពី ៧០គ.ម/ម៉ និងម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញពី "ការកំណត់ល្បឿនបើកបរ" នៅលើផ្លូវល្បឿនលឿន ដែលត្រូវបានកំណត់ដូចខាងក្រោម៖

អប្បបរមា (យឺតបំផុត) អតិបរមា (លឿនបំផុត)

  • ល្បឿន ៦០ - ១២០គ.ម/ម៉ រថយន្តគ្រួសារ/ធុនស្រាល

  • ល្បឿន ៦០ - ១០០គ.ម/ម៉ រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ

  • ល្បឿន ៦០ - ៨០គ.ម/ម៉ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត

*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។

ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គ.ម/ម៉ ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គ.ម/ម៉។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ចំពោះទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿននេះ គឺមាននៅតាមស្ថានីយចំនួន ៨ រួមមាន៖

  • ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម ៣)

  • ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦)

  • ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣)

  • ស្ថានីយត្រែងត្រយឹង (គ.ម ៧៦)

  • ស្ថានីយកំពង់សិលា (គ.ម ១១៤)

  • ស្ថានីយស្រែអំបិល (គ.ម ១៣៥)

  • ស្ថានីយស្ទឹងហាវ (គ.ម ១៧២)

  • និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;