បើកម្ពុជាក្លាយជាជើងឯក KBZ Bank Cup 2017 នឹងទទួលបានប្រាក់រង្វាន់ប៉ុន្មាន?
- 2017-06-26 06:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកម្ពុជាក្លាយជាជើងឯក KBZ Bank Cup 2017 នឹងទទួលបានប្រាក់រង្វាន់ប៉ុន្មាន?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ KBZ Bank Cup 2017 នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួនពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ អមជាមួយទឹកប្រាក់រង្វាន់ធំបំផុតចំនួន ១ម៉ឺនដុល្លារ។
ក្រុម៤ នឹងធ្វើការប្រកួតប្រជែង ដណ្ដើមពានរង្វាន់ខាងលើ ដែលក្នុងនោះមានដូចជា ក្រុមបាល់ទាត់ U22 មីយ៉ាន់ម៉ា (ម្ចាស់ផ្ទះ) U22 ហុងកុង U22 ជប៉ុន (Japan Universide) និង U22 កម្ពុជា។ ចំពោះម្ចាស់ជើងឯក នឹងទទួលបានពានរង្វាន់មួយ រួមទាំងប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាមេរិក។ ចំណែក ក្រុមជើងឯករង បានចំនួន ៥ពាន់ដុល្លារ។
ថ្ងៃបើកឆាក U22 កម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែមិថុនា វេលាម៉ោង ៦:៣០ នាទីល្ងាច។
ព្រឹត្តិការណ៍ខាងលើ គឺជាការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេមលើកទី២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕
អត្ថបទទាក់ទង
KBZ Bank Cup 2017៖ កម្ពុជា ប៉ះក្រុមណា ហើយនៅថ្ងៃណាខ្លះ?