KBZ Bank Cup 2017៖ កម្ពុជា ប៉ះ​ក្រុម​ណា ហើយ​នៅ​ថ្ងៃ​ណា​ខ្លះ?

  • 2017-06-24 03:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​២២ឆ្នាំ (U22) កម្ពុជា នឹង​ចាកចេញ​ពី​មាតុភូមិ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ពាន​រង្វាន់ KBZ Bank Cup 2017 នៅ​កីឡដ្ឋាន Thuwunna ទី​ក្រុង​យ៉ានហ្គន ប្រទេស​មីយ៉ាន់ម៉ា ដែល​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ចំនួន ៤ ចូលរួម​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា។ ក្រៅ​ពី​កម្ពុជា ក៏​មាន​ក្រុម U22 ហុងកុង, U22 ជប៉ុន (Japan Universiade)​ និង U22 ​មីយ៉ាន់ម៉ា។

កាលវិភាគ​សម្រាប់​ក្រុម U22 កម្ពុជា គឺ

  • U22 មីយ៉ាន់ម៉ា Vs U22 កម្ពុជា ម៉ោង ៦:៣០ នាទី​ល្ងាច ថ្ងៃ​ពុធ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧

  • U22 ជប៉ុន (Japan Universiade) Vs U22 កម្ពុជា ម៉ោង ៣:៣០ នាទី​រសៀល ថ្ងៃ​សុក្រ ទី៣០ ខែ​មិថុនា ឆ្នាំ២០១៧

  • U22 កម្ពុជា Vs U22 ហុងកុង ម៉ោង ៣:៣០ នាទី​រសៀល ថ្ងៃ​អាទិត្យ ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧

កម្មវិធីប្រកួត
សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ពាន​រង្វាន់​នេះ បាន​ទៅ​លើ​ក្រុម​វៀតណាម។ ចំណែក​ជើងឯក​រង​បាន​លើ​ក្រុម​សិង្ហបុរី។ ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា បាន​លេខ​៣ និង​ក្រុង​ហុងកុង បាន​លេខ​៤៕
ពានរង្វាន់

ប្រភព៖ The MFF ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;