Motorola ចេញ​វគ្គ​ត​ភាគ​ពី​វីដេអូ​ដែល Samsung ឌឺ​ឲ្យ iPhone

  • 2017-11-24 03:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ Samsung បាន​ចេញ​វីដេអូ​ពាណិជ្ជកម្ម​មួយ បង្ហាញ​ពី​អ្នក​គាំទ្រ iPhone ម្នាក់ ដែល​សម្រេច​ផ្លាស់ប្ដូរ​មក​ប្រើ Galaxy Note 8 វិញ។ ដោយ​ឡែក នៅ​ថ្ងៃ​នេះ Motorola ក៏​បាន​ចេញ​វីដេអូ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​មួយ​វិញ​ដែរ ដោយ​បញ្ជាក់​ថា វីដេអូ​ពាណិជ្ជកម្ម​របស់ Samsung មិន​ទាន់​ចប់​ស្រួល​បួល​ល្អ​នោះ​ទេ។

Motorola បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ទៅ​កាន់ Samsung ថា៖ "ពួក​យើង​ពិត​ជា​ចូលចិត្ត​វីដេអូ​ពាណិជ្ជកម្ម​របស់​អ្នក​ណាស់។ ប៉ុន្តែ​យើង​គិត​ថា អ្នក​ភ្លេច​ដាក់​សេចក្ដី​បញ្ចប់​នៅ​ក្នុង​វីដេអូ​នេះ​ហើយ"។ អម​ជាមួយ​សារ​នេះ Motorola បាន​ភ្ជាប់​ជាមួយ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ ដោយ​ក្នុង​នោះ​បង្ហាញ​ថា អ្នក​គាំទ្រ iPhone ដែល​ទើប​ផ្លាស់ប្ដូរ​មក​ប្រើ Note 8 របស់ Samsung បាន​ស្រងាក​ចិត្ត​សាជាថ្មី​ម្ដង​ទៀត ក្រោយ​ឃើញ​មិត្ត​ស្រី​/​ភរិយា​របស់​ខ្លួន ទាញ​ទូរសព្ទ​ថ្មី​​ចេញ​ពី​ប្រអប់​គឺ Moto Z2 Play ហើយ​អាច​បញ្ចាំង​ស្លាយ​វីដេអូ​ចេញ​ពី​ស្មាតហ្វូន​ដាក់​លើ​ជញ្ជាំង​បាន៕

សូម​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​របស់ Motorola នៅ​ខាង​ក្រោម៖

-វីដេអូ​ពាណិជ្ជកម្ម​របស់ Samsung លើក​មុន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;