Samsung ចំអកឲ្យ iPhone ចំៗ ក្នុងវីដេអូពាណិជ្ជកម្មថ្មី
- 2017-11-06 07:44:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចំអកឲ្យ iPhone ចំៗ ក្នុងវីដេអូពាណិជ្ជកម្មថ្មី
ចន្លោះមិនឃើញ
វីដេអូពាណិជ្ជកម្មថ្មីរបស់ Samsung មានចំណងជើងថា "Growing Up" ឬ "រីកចម្រើនទៅមុខ" ដែលបានបង្ហាញពីការចំអកចំៗទៅកាន់អ្នកប្រើប្រាស់ iPhone ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ (២០០៧-២០១៧)។
ជាការកត់សម្គាល់ វីដេអូមួយនេះត្រូវបាន Samsung បញ្ចេញកាលពីម្សិលមិញ បន្ទាប់ពីវត្តមាន iPhone X ដាក់លក់ជាផ្លូវការកាលពីថ្មីៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖
ពាណិជ្ជកម្មនេះ បង្ហាញពីអ្នកគាំទ្រ Apple ម្នាក់ ដែលបានទិញ iPhone មកប្រើចាប់តាំងពីចេញដំបូងមកម៉្លេះ។ ប៉ុន្តែ រូបគេតែងតែខកចិត្តចំពោះ iPhone ដែលមិនអាចប្រៀបបាននឹង Samsung មិត្តស្រីរបស់ខ្លួន។ ចុងក្រោយ បុរសនោះក៏បានផ្លាស់ប្ដូរពី iPhone មកប្រើ Samsung Galaxy Note 8 វិញ៕